កំពូលតារាក្បាច់គុន Vincent Zhao លេងនាំប្រពន្ធថតរូប លក់កេរ្តិ៍ខ្មាសបែបនេះ

6 Videos


កាលពីពេលថ្មីៗនេះកំពូលតារាក្បាច់គុនចិនលោក ចាវ វេនជូ និងភរិយាអ្នកស្រី ចាង តាន់លូ ដែលគេចាត់ទុកថាជាគូស្វាមីភរិយាគំរូនោះបាននាំគ្នាថតរូបថតស្រាតននលទាំង ២ នាក់ប្តីប្រពន្ធជាច្រើនសន្លឹកក្នុងពេល ដែលប្រពន្ធកំពុងតែមានផ្ទៃពោះជិតគ្រប់ខែកំណើតកូនទី ៣ ។

កំពូលតារាក្បាច់គុន Vincent Zhao លេងនាំប្រពន្ធថតរូប លក់កេរ្តិ៍ខ្មាសបែបនេះ

ចាប់តាំងពីខែឧសភា ឆ្នាំ ២០១៦ មកនេះ គឺ បន្ទាប់ពីទទួលបានដំណឹងគួរជាទីរីករាយថា មានកំណើតកូនទី ៣ នៅក្នុងឆ្នាំវកដែលគេចាត់ទុកថា ជាកូនស្វាមាស នោះ បានធ្វើឱ្យគូស្វាមីភរិយាលោក ចាវ វេនជូ ត្រូវបានមិត្តអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនាំគ្នាជូនពរ និង អបអរសារទរផងដែរ ។

កំពូលតារាក្បាច់គុន Vincent Zhao លេងនាំប្រពន្ធថតរូប លក់កេរ្តិ៍ខ្មាសបែបនេះ

លោក ចាវ តែងតែបានបង្ហោះសារនៅក្នុងគេហទំព័រ Weibo ដែលមានខ្លឹមសារថា «ស្វាគមន៍សមាជិកថ្មី នៅក្នុងក្រុមគ្រួសារ », «រង់ចាំកំណើតកូនទី ៣» ។ បើតាមព័ត៌មាន «កូនស្វាមាស» នេះ នឹងចាប់កំណើតនៅពាក់ កណ្តាលខែកញ្ញា ខាងមុខនេះហើយ ។ កាលពីយប់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៦ លោក ចាវ វេនជូ បានបង្ហោះរូបថតសមាជិកគ្រួសារ ៤ នាក់ ដើម្បីអបអរសារទរគម្រប់ខួបថ្ងៃរៀបអាពាហ៍ពិពាហ៍ ។ មុននេះលោក ចាវ វេនជូ មានកូន ២ នាក់ គឺប្រុស ១ ស្រី ១ ។

កំពូលតារាក្បាច់គុន Vincent Zhao លេងនាំប្រពន្ធថតរូប លក់កេរ្តិ៍ខ្មាសបែបនេះ

នៅក្នុង Weibo នោះលោក ចាវ បានសរសេរថា «គម្រប់ខួប ១០ ឆ្នាំ» ដែលមានន័យថា លោកបានរៀប ការអស់រយៈពេល ១០ ឆ្នាំ កន្លងទៅនេះទើបតែមានកូន ២ នាក់ប៉ុណ្ណោះ ហើយក្នុងពេលឆាប់ៗខាងមុខនេះ នឹង មានកំណើតកូនទី ៣ ទៀតដែលគេចាត់ទុកថា ជាកូនស្វាមាស នាំមកនូវសុភមង្គលនៅក្នុងក្រុមគ្រួសារ និង ការងាររកស៊ីថ្កុំថ្កើងរុងរឿង ៕                                                                                                                                     គ ឡេង

កំពូលតារាក្បាច់គុន Vincent Zhao លេងនាំប្រពន្ធថតរូប លក់កេរ្តិ៍ខ្មាសបែបនេះកំពូលតារាក្បាច់គុន Vincent Zhao លេងនាំប្រពន្ធថតរូប លក់កេរ្តិ៍ខ្មាសបែបនេះកំពូលតារាក្បាច់គុន Vincent Zhao លេងនាំប្រពន្ធថតរូប លក់កេរ្តិ៍ខ្មាសបែបនេះកំពូលតារាក្បាច់គុន Vincent Zhao លេងនាំប្រពន្ធថតរូប លក់កេរ្តិ៍ខ្មាសបែបនេះកំពូលតារាក្បាច់គុន Vincent Zhao លេងនាំប្រពន្ធថតរូប លក់កេរ្តិ៍ខ្មាសបែបនេះកំពូលតារាក្បាច់គុន Vincent Zhao លេងនាំប្រពន្ធថតរូប លក់កេរ្តិ៍ខ្មាសបែបនេះ