ឱក សុគន្ធកញ្ញា ទទួលតំណាងឡូយអស់ទាស់ នៅក្នុងកម្មវិធី…

6 Videos


តារាចម្រៀងឈរនៅលំដាប់កំពូល ឱក សុគន្ធកញ្ញា ត្រៀមនឹងបង្ហាញវត្តមានក្នុងមហោស្រពតន្ត្រី ចម្រៀង មិត្តភាពរវាងចិន និង អាស៊ាន ក្នុងនាមជាតារាចម្រៀងតំណាងឱ្យកម្ពុជាដែលនឹងមានវត្តមានតារាចម្រៀងល្បីៗពីអាស៊ានទាំង ១០ ប្រទេស និង អ្នកចម្រៀងល្បីៗរបស់ ចិន ចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ។

ឱក សុគន្ធកញ្ញា ទទួលតំណាងឡូយអស់ទាស់ នៅក្នុងកម្មវិធី…

ឯកឧត្ដម គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ប្រកាសជូនឱ្យសាធារណជនដឹងគ្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «ជូនជាដំណឹងថ្ងៃចុងសប្តាហ៍: តារាចម្រៀងដ៏ល្បីពេញនិយមរបស់កម្ពុជាមួយរូប គឺកញ្ញា ឱក សុគន្ធកញ្ញា នឹងចូលរួមក្នុងមហោស្រពតន្ត្រី – ចម្រៀង មិត្តភាពរវាង ចិន និង អាស៊ាន ដែលប្រព្រឹត្តធ្វើនៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៦ នៅក្រុង Hai Kouខេត្ត ហៃណាន សាធារណរដ្ឋប្រជាមានិតចិន រៀបចំដោយវិទ្យុអន្តរជាតិចិន CRI។ នេះជាឆ្នាំទី ២ ហើយ ដែលតារាចម្រៀងល្បីរបស់កម្ពុជា ចូលរួមក្នុងមហោស្រពនេះនៅឆ្នាំ ២០១៥ គឺ យុវអ្នកចម្រៀង ម៉ា សុបញ្ញា បានចូលរួម ។ អ្នកចម្រៀងល្បីៗពី អាស៊ានទាំង ១០ ប្រទេស និង អ្នកចម្រៀងល្បីៗរបស់ ចិន នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ កញ្ញា ឱក សុគន្ធកញ្ញា បានឲ្យដឹងថា ” រូបកញ្ញានឹងសម្រាំងបទចម្រៀងថ្មី ដើម្បីយកទៅបង្ហាញក្នុងមហោស្រពដ៏សំខាន់មួយនេះ”។ ទ.ទ.ក ធ្វើការចាក់ផ្សាយកម្មវិធីនេះនៅពេលបញ្ចប់មហោស្រព ។ សូមជ្រាបគុណវឌ្ឍ»

ឱក សុគន្ធកញ្ញា ទទួលតំណាងឡូយអស់ទាស់ នៅក្នុងកម្មវិធី…

នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតហើយសម្រាប់ ឱក សុគន្ធកញ្ញា ក្នុងការបង្ហាញវត្តមានលើឆាកអន្តរជាតិ ដែលរឹតតែស្ដែងឱ្យឃើញថា ឱក សុគន្ធកញ្ញា ពិតជាមានចំណុចខ្លាំងមិនធម្មតារហូតថ្ពក់បានឱកាសមួយនេះ ដែលនេះជាមោទកភាពមួយសម្រាប់រូបនាង និង ជាតិខ្មែរទាំងមូល ៕ ភូមិន្ទ

ឱក សុគន្ធកញ្ញា ទទួលតំណាងឡូយអស់ទាស់ នៅក្នុងកម្មវិធី…ឱក សុគន្ធកញ្ញា ទទួលតំណាងឡូយអស់ទាស់ នៅក្នុងកម្មវិធី…ឱក សុគន្ធកញ្ញា ទទួលតំណាងឡូយអស់ទាស់ នៅក្នុងកម្មវិធី…