Samsung បើក​ឲ្យ​អតិថិជន​កុម្ម៉ង់ Galaxy Note 7 ជា​លើក​ទី​២ ជាមួយ​ការ​ផ្ដល់​ជូន​យ៉ាង​ច្រើន

ក្រុមហ៊ុន Samsung ប្រកាស​ឲ្យ​អតិថិជន​ទាំង​អស់​អាច​បញ្ជា​ទិញ​ទូរសព្ទ Galaxy Note 7 ជា​លើក​ទី​២ ចាប់​ពី​ថ្ងៃ​ទី២៧ សីហា ដល់​ថ្ងៃ​ទី៨ កញ្ញា នេះ ហើយ​អតិថិជន​អាច​មក​ទទួល​យក​ទូរសព្ទ​នៅ​ថ្ងៃ​ទី១០ កញ្ញា ក្នុង​កម្មវិធី​លក់ Galaxy Note 7 Mega Sale នៅ​កោះ​ពេជ្រ។

 

កម្មវិធី​លក់ Galaxy Note 7 Mega Sale ដែល​ដំបូង​ឡើយ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី២០ សីហា នោះ នឹង​ត្រូវ​ប្ដូរ​ទៅ​ថ្ងៃ​ទី១០ កញ្ញា វិញ នៅ​កោះ​ពេជ្រ អគារ G ចាប់​ពី​ម៉ោង ៨:៣០ ព្រឹក ដល់​ម៉ោង ៥:០០ ល្ងាច។ Samsung សូម​អភ័យ​ទោស​អតិថិជន​ចំពោះ​ការ​ពន្យារ​ពេល​នេះ ដោយ​សារ​ក្រុមហ៊ុន​ពុំ​អាច​ឆ្លើយ​តប​ភ្លាមៗ​ជាមួយ​នឹង​តម្រូវ​ការ​យ៉ាង​ខ្ពស់​លើស​លប់​ហួស​ការ​រំពឹង​ទុក​ពី​អតិថិជន​ដែល​បាន​បញ្ជា​ទិញ Galaxy Note 7។

 

អតិថិជន​ដែល​បញ្ជា​ទិញ Galaxy Note 7 លើក​ទី​២​នេះ នឹង​ទទួល​បាន​បន្ថែម​ជូន​នូវ​កញ្ចប់​រង្វាន់​ជា​ពិសេស (VIP Pack) ដែល​មាន​តម្លៃ​ប្រហែល ២៤០ ដុល្លារ ជាមួយ​នឹង​ការ​បង់​រំលស់​អត្រា​ការ​ប្រាក់​ ០% ពី​ធនាគារ​ឯកទេស​អ៊ីអន និង​លេខ​ពិសេស​របស់ Smart តម្លៃ ១២៩ ដុល្លារ ដែល​មាន​ភ្ជាប់​គម្រោង Power+1 រយៈ​ពេល ២៤ សប្តាហ៍។

 

Samsung បើក​ឲ្យ​អតិថិជន​កុម្ម៉ង់ Galaxy Note 7 ជា​លើក​ទី​២ ជាមួយ​ការ​ផ្ដល់​ជូន​យ៉ាង​ច្រើន

 

ការ​ផ្តល់​ជូន​ពិសេស​នេះ មាន​នៅ​ហាង​ទូរសព្ទ​មួយ​ចំនួន​នៅ​ភ្នំពេញ ដូចជា ហាង នីកា ផ្លូវ​ព្រះ​មុនីវង្ស កែង​ស្តុប​បូក​គោ ហាង អប្សារា ផ្លូវ​នេរុហ៍ ខាង​ជើង​ផ្សារ​ដេប៉ូ ហាង KLDis 2 ខាង​កើត​ផ្សារ​ធំ​ថ្មី ហាង KLDis 3 ផ្លូវ​ព្រះ​មុនីវង្ស ទល់​មុខ​អគារ​ភ្នំពេញ​ថោវើ និង​ហាង KLDis 4 ផ្លូវ​ព្រះ​មុនីវង្ស ខាង​ជើង​ស្តុប​បូក​គោ។ មិន​តែ​ប៉ុណ្ណោះ អតិថិជន​នៅ​ខេត្ត​បាត់ដំបង ក៏​អាច​បញ្ជា​ទិញ​ពី​ហាង នីកា ផ្លូវ​លេខ៣ ជាប់​សណ្ឋាគារ ឆាយ៉ា និង​ហាង ធៀនសេង ផ្លូវ​លេខ៣៕

 

អត្ថបទ៖ ពាណិជ្ជកម្ម