​​អូបាម៉ា ប្រធានាធិបតីអាមេរិកបំពេញទស្សនកិច្ចនៅឡាវលើកដំបូង

ប្រធានាធិបតីអាមេរិក លោក អូបាម៉ា នឹងបំពេញទស្សនកិច្ចលើកដំបូងនៅក្នុងប្រទេសឡាវនៅខែក្រោយនេះ

សេតវិមានបានប្រកាសកាលពីម្សិលមិញ លោក អូបាម៉ា នឹងបំពេញទស្សនកិច្ចលើកទី១១របស់ខ្លួននៅអាស៊ីចាប់តាំងពីលោកឡើងកាន់តំណែងឆ្នាំ២០០៩មក។ ទស្សនកិច្ចនេះធ្វើឡើងក្នុងខែកញ្ញាខាងមុខគឺនៅថ្ងៃទី២ដល់ទី៩ ក្នុងឱកាសដែលលោកចូលរួមកិច្ចប្រជុំជាមួយបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន G20 នៅក្នុងប្រទេសចិននិងប្រជុំអាស៊ាននៅឡាវ។ នេះបើតាមសារព័ត៌មាន Channel News Asia។

អូបាម៉ាធ្វើឲ្យគោលនយោបាយការបរទេសអាមេរិកក្លាយជាចំណុចស្នូលនៅក្នុងតំបន់ គឺនៅ២ខែមុនពេលដែលប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យរូបនេះចប់អាណត្តិ។

ប្រទេសឡាវនៅឆ្នាំនេះធ្វើជាប្រធានអាស៊ានប្តូរវេន លោក អូបាម៉ា នឹងចូលរួមកិច្ចប្រជុំជាមួយអាស៊ានអាមេរិកនៅក្នុងកិច្ចប្រជុំពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែកញ្ញា៕

ប្រភព៖ VOD


​​អូបាម៉ា ប្រធានាធិបតីអាមេរិកបំពេញទស្សនកិច្ចនៅឡាវលើកដំបូង

​ថៃ៖ រដ្ឋាភិបាលព្យាយាមនិយាយធានាអ្នកវិនិយោគបរទេសដែលបារម្ភពីស្ថានភាពការណ៍នយោបាយផ្ទៃក្នុង

​​អូបាម៉ា ប្រធានាធិបតីអាមេរិកបំពេញទស្សនកិច្ចនៅឡាវលើកដំបូង

ករណីមន្រ្តីសំខាន់ៗបាញ់សម្លាប់គ្នាឯង, នាយករដ្ឋមន្រ្តីវៀតណាម ចុះទៅកន្លែងកើតហេតុប្រកាសស៊ើបអង្កេតដោយផ្ទាល់