អ្នកស្រី ទេព វន្នី ត្រូវ​​តុលាការ​នាំ​ខ្លួន​មក​សាកសួរ​បន្ថែម​ជុំវិញ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នាំ​ខ្លួន​សកម្មជន​បឹងកក់​ម្នាក់​គឺ​អ្នកស្រី ទេព វន្នី មក​សាកសួរ​បន្ថែម​នៅ​រសៀល​ថ្ងៃ​ទី​១៩ សីហា ដែល​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ក្នុង​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ។

កាល​ពី​ថ្ងៃ​ទី​១៨ សីហា តំណាង​សកម្មជន​បឹងកក់​២ គឺ​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ត្រូវ​ចៅក្រម​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​នឹង​ត្រូវ​បន្ត​សវនាការ​នៅ​ព្រឹក​ថ្ងៃទី២២ ខែ​សីហា។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឃុំ​ខ្លួន​សាកសួរ ក្រោយពី​ចាប់​ខ្លួន​អ្នក​ទាំង២ កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ សីហា ក្នុង​ពេល​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដែល ​ធ្វើ​ឡើង​នៅ​ក្នុង​សហគមន៍​បឹងកក់ ដើម្បី​បន្ត​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​ទោស​មនសិការ ទាមទារ​ឲ្យ​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​ពួកគាត់​ឲ្យ​ ចប់​សព្វគ្រប់។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។