មិនគួរឲ្យជឿ! នារីម្នាក់ពពោះ ១៧ខែហើយ មិនទាន់សម្រាលទៀត ខណៈគ្រូពេទ្យ បដិសេធមិនព្រមវះកាត់

ចិន៖ យើងដឹងហើយថា ជាធម្មតាស្រ្តីអាចពពោះ ត្រឹមតែរយៈ៩ខែ ១០ថ្ងៃ (អាចស្មើនឹង ២៨០ថ្ងៃ) ឬលើសខ្វះគ្នាតិចតួចតែប៉ុណ្ណោះ។ ដោយឡែក ជារឿងមិននឹកស្មានដល់មួយ ខណៈដែលស្រ្តីជនជាតិចិនម្នាក់ ពពោះអស់រយៈពេល ៥១៧ថ្ងៃ (ជាង ១៧ខែ ឬមួយឆ្នាំជាង) ទៅហើយ តែបែរជាមិនទាន់សម្រាលនៅឡើយ ជាហេតុធ្វើឲ្យគ្រប់គ្នា ជាពិសេសរូបនាងផ្ទាល់តែម្តង ភិតភ័យ និងមានការ ងឿងឆ្ងល់យ៉ាងខ្លាំងផងដែរ។

បើយោងតាមប្រភពផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ស្រ្តីពពោះរាប់ខែ រាប់ឆ្នាំមិនទាន់សម្រាលនេះ មានឈ្មោះថា Wang Shi ជាអ្នកស្រុករស់នៅក្នុងទីក្រុង Tianping ខេត្តហួរណាន ប្រទេសចិន បានអះអាងថា រូបនាងបានចាប់ផ្តើម ពពោះតាំងពីខែ កុម្ភៈ ឆ្នាំ២០១៥ មកម៉្លេះ រហូតមកទល់ពេលនេះ ថ្ងៃទី១៨ សីហា ឆ្នាំ២០១៦ ហើយ រូបនាងនៅតែពពោះ មិនទាន់សម្រាលទៀត ពោលគឺអស់រយៈពេល ១៧ខែទៅហើយ ជាហេតុសូម្បីតែគ្រូពេទ្យ មួយចំនួនធំ ងឿងឆ្ងល់ហើយក៏បានលើកឡើងថា ពិតជាមិនគួរឲ្យជឿ និងមិនអាចទៅរួចមែន។

ប្រភពបន្តថា Wang មានការភិតភ័យ និងព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពេលដឹងថា គត៌របស់នាង ដល់ថ្ងៃសម្រាល តែបែរជាមិនទាន់កើតទៅវិញ។ 

នាង Wang បានឧស្សាហ៍ទៅពិនិត្យផ្ទៃពោះជាញឹកញាប់ រៀងរាល់សប្តាហ៍ សរុបទៅជាង ៣០ដងទៅហើយ ជាមួយនឹងការចំណាយលើថ្លៃពិនិត្យ គិតមកទល់ពេលនេះ ក៏អស់ជាង ១០,០០០យ័ន (ប្រហែលជា ១,៥០៩ដុល្លារអាមរិក) ផងដែរ។

កាលពីពេលដែលនាងពពោះ ក្នុងអំឡុងខែទី១៤ ស្រ្តីរូបនេះចង់ធ្វើការវះកាត់ ប៉ុន្តែខាងគ្រូពេទ្យបានប្រាប់ថា មិនអាចធ្វើការវះកាត់ យកទារកចេញបានឡើយ ក៏ដោយសារតែ ទារកនៅក្នុងផ្ទៃនេះ មិនទាន់វិវដ្ដន៍ពេញរូបរាង (ឬមិនទាន់គ្រប់ខែ ឬពេញលក្ខណៈ) នៅឡើយទេ។

បើតាមការឲ្យដឹង ពីស្ត្រីពពោះយូរយ៉ាងចម្លែករូបនេះ បានរៀបរាប់ប្រាប់ថា «ខ្ញុំបានទៅពិនិត្យមើល ផ្ទៃពោះរបស់ខ្ញុំ ប្រហែលជា ៣៨ដងហើយ ហើយគ្រូវពេទ្យប្រាប់ថា វាធម្មតាមិនមានអ្វីប្លែកឡើយ»។ នាងបានអះអាងទៀតថា អំឡុងពេលដែលនាង ពពោះអស់រយៈពេលដ៏យូរនេះ នាងបានឡើងគីឡូរហូតដល់ទៅ ជាង៣០គីឡូក្រាមឯណោះ ពោលពីមុនត្រឹមតែ ៥២,២គីឡូក្រាម រហូតឥលូវឡើងដល់ ៧៨គីឡូក្រាម។  

បើតាមសេចក្តីរាយការណ៍ ទារកក្នុងផ្ទៃរបស់នាង អាចមានទម្ងន់ ៣,៨គីឡូក្រាម។

ជាចុងក្រោយ Wang បានិយាយថា នាងត្រៀមខ្លួនជាស្រេច ប្រសិនណាបើកូនរបស់នាង មិនកើតចេញមកទេ នាងសម្រចចិត្ត នឹងធ្វើការវះកាត់តែម្តង ក្នុងអំឡុងខែទី១៨ នាពេលខាងមុខនេះផងដែរ។

គួរឲ្យដឹងថា ការពរពោះយូរដែលមិនធ្លាប់មានរបស់ ស្រី្តឈ្មោះ Wang រូបនេះ មិនទាន់បានជាប់ក្នុងសៀវភៅកំណត់ត្រាពិភពលោក ឬ “Guinness World Record” នៅឡើយទេ ខណៈដែលឯកសារកំណត់ត្រា ស្តីពីស្រ្តីដែលទម្ងន់ពពោះ យូរជាងគេបំផុតក្នុងពិភពលោក បានទៅលើស្រ្តីសញ្ជាតិ អាមេរិកម្នាក់ ឈ្មោះ Beulah Hunter ដែលបានសម្រាលក្នុងឆ្នាំ ១៩៤៥ បន្ទាប់ពីពពោះអស់រយៈពេល ៣៧៥ថ្ងៃ (ឬអាចស្មើនឹង ជិត ១៣ខែ ឬ១ឆ្នាំ) ផងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនគួរឲ្យជឿ! នារីម្នាក់ពពោះ ១៧ខែហើយ មិនទាន់សម្រាលទៀត ខណៈគ្រូពេទ្យ បដិសេធមិនព្រមវះកាត់

មិនគួរឲ្យជឿ! នារីម្នាក់ពពោះ ១៧ខែហើយ មិនទាន់សម្រាលទៀត ខណៈគ្រូពេទ្យ បដិសេធមិនព្រមវះកាត់