មេដឹកនាំហ្វីលីពីន លោក Duterte ប្រាប់ UN កុំឲ្យលូកដៃចូលក្នុងការងាររបស់ខ្លួន

មេដឹកនាំហ្វីលីពីន លោក Duterte ប្រាប់ UN កុំឲ្យលូកដៃចូលក្នុងការងាររបស់ខ្លួន
ប្រធានាធិបតីរបស់ហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃពុធម្សិលមិញ បានវាយប្រហារបកវិញទៅលើការិះគន់ របស់អង្គការ សហប្រជាប្រជាតិ (UN) ដោយចាត់ទុកថា ជាការរិះគន់ឆ្កួតលេលា ទាក់ទងនឹងសង្គ្រាមប្រឆាំង នឹងឧក្រិដ្ឋកម្ម ដ៏ចម្រូងចម្រាស់របស់លោកដែលបានឆក់ជីវិតជនសង្ស័យចំនួន១០០០នាក់ ហើយលោកបានព្រមានកុំឲ្យអង្គភាព ពិភពលោក មួយនេះលូកដៃចូល។

អ្នកនយោបាយមាត់ឆៅរូបនេះ ដែលបានឈ្នះការបោះឆ្នោត កាលពីខែឧសភា ក្រោយពីបានសន្យាថា នឹងសម្លាប់ឧក្រិដ្ឋជនរាប់ពាន់នាក់ នោះ បានឲ្យដឹងថា លោកនឹងបន្តការបោសសម្អាតប្រឆាំងនឹងគ្រឿងញៀនរបស់លោក បើទោះបីមានការរិះគន់យ៉ាងខ្លាំងក្លា ក្នុងនោះ រាប់បញ្ចូលទាំងលោក Ban Ki-moon ដែលជាប្រធាន UN ក៏ដោយ។ ក្នុងទិវាគម្រប់ខួបលើកទី១១៥ឆ្នាំ របស់កងកម្លាំងប៉ូលិស លោក Duterte បានឲ្យដឹងថា៖ «តើហេតុអ្វីបានជាអង្គការសហប្រជាជាតិលូកដៃ ចូលក្នុងកិច្ចការងារសាធារណៈបែបនេះ? មានមនុស្សត្រឹមតែ១០០០នាក់ ប៉ុណ្ណោះត្រូវបានសម្លាប់»៕

ប្រភព៖ Express, Bangkok Post

  • មេដឹកនាំហ្វីលីពីន លោក Duterte ប្រាប់ UN កុំឲ្យលូកដៃចូលក្នុងការងាររបស់ខ្លួន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:ជីវិតនិងសង្គម
Tags: