ទេព រិន្ទដារ៉ូ និយាយអ្វីខ្លះ ក្រោយប្រទះជួប អម្ពរ ទេវី

6 Videos


តារាសម្ដែងចាស់វស្សាល្បីខ្លាំងមិនស្រុត ទេព រិន្ទដារ៉ូ បានបង្ហាញពីអារម្មណ៍រំភើបក្រោយបានជួប និង បានសម្ដែងជាមួយដៃគូចាស់របស់លោកគឺអ្នកនាង អម្ពរ ទេវី សារជាថ្មីជាមួយស្នាដៃថ្មីក្នុងរឿង «ទឹកចិត្តម្ដាយសម័យថ្មី» ដែលជាការនិពន្ធ និង ដឹកនាំសម្ដែងដោយលោកស្រី ពាន់ ភួងបុប្ផា ។

ទេព រិន្ទដារ៉ូ និយាយអ្វីខ្លះ ក្រោយប្រទះជួប អម្ពរ ទេវី

លោក ទេព រិន្ទដារ៉ូ បានបង្ហាញពីអារម្មណ៍ក្រោយបានសម្ដែងជាមួយដៃគូចាស់របស់លោកសារជាថ្មីក្នុងគណនីហ្វេសប៊ុករបស់លោកឱ្យដឹងថា «សួស្តីប្រិយមិត្ត ថ្ងៃនេះថតជាមួយដៃគូពិសេសរឿងអ្នកម្តាយសម័យថ្មី អរគុណបងស្រី ពាន់ ភួងបុប្ផា ដែលផ្តល់ឱកាសឱ្យពួកយេីងបានសម្ដែងជាមួយគ្នាជាថ្មី.. សង្ឃឹមថានឹងទទួលការគាំទ្រពីទស្សនិកជនគ្រប់គ្នា…។ G morning all dear friends ! Happy day ..we can work with my best partner Ampor Devy..! Thankful 2 Best Director Porn Phoung Bopha 4 make this story 4 us ..Hope this movie will make all of you (fans) interesting … Thank u 4 always supporting us …» ។

ទេព រិន្ទដារ៉ូ និយាយអ្វីខ្លះ ក្រោយប្រទះជួប អម្ពរ ទេវី

ការវិលត្រឡប់មកបង្ហាញសមត្ថភាពសារជាថ្មីរបស់អ្នកស្រី អម្ពរ ទេវី បានធ្វើឱ្យប្រជាជនខ្មែរមានអារម្មណ៍ថារំភើប និង សប្បាយរីករាយជាខ្លាំង ពិសេសគឺការប៉ះគ្នាសាជាថ្មីជាមួយដៃគូចាស់ដែលសមគ្នាឥតខ្ចោះ គឺលោក ទេព រិន្ទដារ៉ូ នេះតែម្ដង ។

ទេព រិន្ទដារ៉ូ និយាយអ្វីខ្លះ ក្រោយប្រទះជួប អម្ពរ ទេវី

មហាជនកំពុងទន្ទឹងរង់ចាំសាច់រឿងថ្មីនេះយ៉ាងអន្ទះសារដែលប្រហែលជាកក្រើកមិនធម្មតានោះឡើយ ព្រោះអ្នកដឹកនាំបានចម្រាញ់យកសុទ្ធតែតារាល្បីៗជាច្រើនជំនាន់មកត្របាញ់បញ្ចូលគ្នាក្នុងសាច់រឿងថ្មីមួយនេះ ៕

ភូមិន្ទ

ទេព រិន្ទដារ៉ូ និយាយអ្វីខ្លះ ក្រោយប្រទះជួប អម្ពរ ទេវី