កំពុងតែ​បើកកាណូត​ស្រាប់តែ​ធ្លាក់​ចូលក្នុង​ទឹកទន្លេ​លង់​ស្លាប់​កាណូត​ជ្រុល​បុក​ផ្ទះ​អ្នកស្រុក​

​ខេត្តកំពង់ឆ្នាំង​៖ ​បុរស​ម្នាក់​បាន​លង់ទឹក​ទន្លេ​ស្លាប់ ខណៈ​កំពុង​បើកកាណូត​តែម្នាក់ឯង ក៏​ស្រាប់តែ​ធ្លាក់ចូល​ទៅក្នុង​ទឹក​លិច​បាត់ ឯ​កាណូត​របស់គេ​ក៏​ជ្រុល​ទៅបុក​ផ្ទះ​អ្នកស្រុក​ទើប​បង្កអោយមាន​ការភ្ញាក់ផ្អើល​។ ក​​រ​ណី​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦ នៅតាម​ប្រឡាយ​ក្បែរ​ជើង​កំពង់​ឆ្នុកទ្រូ ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។​

019d0
​ ​
ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ៖​ជនរងគ្រោះ មានឈ្មោះ ភា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ប្រពន្ធ និង​មា​កូនតូច​ម្នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ឆ្នុកទ្រូ ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​។​

019d9
​ ​
មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បើកកាណូត បា​ឡា​ស្មាច់ របស់ខ្លួន​តែម្នាក់ឯង លុះ​មកដល់​ចំណុចកើតហេតុ​ទំនង​ជនរងគ្រោះ​វិលមុខ​ឬ​ខ្យល់គរ បាន​ធ្លាក់​ពីលើ កាណូត​លិចទៅ​ក្នុង​ទឹក​បាត់​តែម្តង រីឯ​កាណូត​បាន​ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​ទើប​បង្ក​អោ​មាន​ភ្ញាក់ផ្អើល​តែម្តង​។​

019d8

ក្រោយពេល​កើតហេតុ​ប្រជាពលរដ្ឋ​បាននាំគ្នា​ចុះ​ទឹក​មុជទឹក​រាវរក​ភ្លាមៗ​ផងដែរ ដោយ​ប្រើ​ជាង​១​ម៉ោង​ទើប​រកឃើញ តែ​ពេល​ឃើញ​ជនរងគ្រោះ​បាន​ស្លាប់បាត់​ហើយ​និង​បានប្រគល់​បុរសរងគ្រោះ​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ . ( រិទ្ធិជ័យ )

019d6