យុវតីម្នាក់អាចធ្វើសម្លេងដូចសត្វតុក្កតា Pokemon បានរហូតដល់៦៣ប្រភេទ

យុវតីដ៏ស្រស់សោភាម្នាក់ នៅក្នុងប្រទេសថៃ បានក្លាយជាតារាអ៊ីនធើរណេត ក្រោយនាងអាចធ្វើសំលេងដូចសត្វតុក្កតា Pokemon បានចំនួន ៦៣ ប្រភេទខុសៗគ្នា ។

នាងបានប្រាប់ថា នាងគឺជាអ្នកគាំទ្រពិតៗ នៃសត្វតុក្កតា Pokemon ទាំងអស់ ហើយនាងបានបញ្ចេញទេពកោសល្យរបស់នាង ដោយធ្វើសម្លេងត្រាប់តាមដូចរហូតដល់ ៦៣ ក្នុងចំណោមសម្លេងសត្វតុក្កតា Pokemon ទាំងអស់ចំនួន ១៥១ ។

គួរបញ្ជាក់ថា យុវតីដែលមានឈ្មោះថា Kontanun Watanachatwong ដ៏ស្រស់ស្អាតរូបនេះ បានបង្ហោះវីដេអូធ្វើត្រាប់តាមនេះ ចូលក្នុងទំព័រហ្វេសប៊ុករបស់នាង និងទទួលបានការចូលទស្សនាជាង ១.៦ លាន តែក្នុងរយៈពេលតែពីរបីថ្ងៃប៉ុណ្ណោះ ។

វីដេអូនេះ ត្រូវបានចែករំលែកជាង ១០,០០០ លើក និងមិតលើកឡើង (Comment) ជាង ៤,៤០០ ៕


Related Posts