ស្រ្តីជាមាតា​ឈឺចាប់​ ព្រោះតែដឹងថា ទារកក្នុងផ្ទៃរបស់ខ្លួនគឺជា…”មនុស្សត្រី”

ស្ត្រីជាម្តាយវ័យក្មេងម្នាក់ រស់នៅទីក្រុង Yichang ខេត្ត ហួប៉ៃ ភាគកណ្តាលនៃប្រទេសចិន បានបង្ខំចិត្តបំផ្លាញចោលគភ៌ ដែលមានទារកលូតលាស់ពុំប្រក្រតី ។

តាមនោះ ទារកអាយុ ៦ ខែ ក្នុងផ្ទៃ ពុំមានជើង២ទេ បែរជាដុះ “កន្ទុយ” ស្រដៀងនឹងមនុស្សត្រីទៅវិញ ។

បណ្តាវេជ្ជបណ្ឌិត ឲ្យដឹងថា គភ៌នេះក៏ពុំមានផ្លោកនោម និងព្រមទាំងក្លែបថ្លើបទាំង២លូតលាស់ពុំស្របគ្នា ។

វេជ្ជបណ្ឌិតនិយាយថា ទារកក្នុងផ្ទៃបានកើតរោគ “ប្រជុំអការមនុស្សត្រី” ដែលមានឈ្មោះវិទ្យាសាស្ត្រហៅថា “ប្រជុំអាការ Mermaid” ដែលវាបង្កនូវពិការភាពកម្រប្រទះ គ្រាដែលជើងទាំង២បញ្ចូលរួមគ្នាតែមួយ ។

មូលហេតុនៃប្រជុំអាការ Mermaid ជាអាថ៌កំបាំងមួយរបស់វិស័យវេជ្ជសាស្ត្រពិភពលោក ហើយវាមានអត្រាកើត ១/១០០.០០០ ៕


ស្រ្តីជាមាតា​ឈឺចាប់​ ព្រោះតែដឹងថា ទារកក្នុងផ្ទៃរបស់ខ្លួនគឺជា…”មនុស្សត្រី”

គ្រាន់ឃើញតាម VDO ព្រឺខ្ញាកស្ទើស្លុតអារម្មណ៍បាត់ទៅហើយ ចុះទម្រាំ…

ស្រ្តីជាមាតា​ឈឺចាប់​ ព្រោះតែដឹងថា ទារកក្នុងផ្ទៃរបស់ខ្លួនគឺជា…”មនុស្សត្រី”

ប្រហែលមានតែនៅឥណ្ឌា ដែលមនុស្សឡើងជិះរថភ្លើងយ៉ាងវេទនាបែបនេះ ! (VDO)