ឆ្ងល់ណាស់​ ! ហេតុអីយីឌុបបើក​ចេញ​ចូល​ក្រុងកណ្តាលថ្ងៃត្រង់បាន ?

រាជធានីភ្នពេញ៖​មានការកត់សម្គាល់ឃើញថា ​នៅក្នុងភូមិសាស្ត្រសង្កាត់ផ្សារដើមថ្កូវ ​ទួលទំពូងទី១​ ​ទួលស្វាយព្រៃទី១​​និងសង្កាត់​បឹងត្របែក​ ​ខណ្ឌចំការមន​ ​​មានរថយន្តយីឌុបចេញចូលដឹកទំនិញយ៉ាងចំហ​ បង្កការស្ទះចរាចរណ៍​​លើដងផ្លូវស្ទើររាល់ម៉ោងមិនថា​យប់ឬថ្ងៃឡើយ ​អត់ដែលឃើញចៅសង្កាត់ ​ឬប្រជាការពារសង្កាត់​ រួមទាំងសមត្ថកិច្ចពាក់ព័ន្ឋ​ចេញមុខណែនាំ​ម្ចាស់ទីតាំង​ទាំងនោះ​ឲ្យគោរពច្បាប់​ ជាពិសេសសិទ្ធិអ្នកជិតខាងឡើយ។​ ផ្ទុយទៅវិញ​ ក្រុមឈ្មួញទាំងនោះមានតែបង្កការរំខាន ​ថែមទំាងគំរាមកំហែង​អ្នកជិត​​​ខាងឲ្យមានការភ័យខ្លាច​នោះថែមទៀត។

ចំពោះមុខការលំបាក​និងប្រឈនខាងលើនេះ​ ប្រជាពលរដ្ឋបានអំពាវនាវ​និង​ស្នើដល់លោកអភិបាលខណ្ឌចំការមន ​និងលោក​អភិបាល​​រាជធានី​ភ្នំពេញ​ពិនិត្យមើលឡើងវិញអំពីច្បាប់ទម្លាប់​​ក្នុង​ការរកសីុបំរើប្រយោជន៍​ឯកជនរបស់ក្រុមឈ្មួញខាងលើ ​តែបែរ​ជាបង្កការរំខានដល់អ្នកជិតខាង ​ព្រោះអត់ដែរឃើញ​អាជ្ញាធរ​សង្កាត់​​ចាត់វិធានការដែល​ប្រជាពលរដ្ឋ​ដាក់ការសង្ស័យថាទំនង​ជា​អាជ្ញាធរសង្កាត់មាន​ភាគហ៊ុនជាមួយគ្នាទេដឹង ​ទើបបានជាមិនហ៊ានធ្វើអីក្រុមឈ្មួញទាំងនោះ​ បើទោះបីជាលោក​ ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ​ធ្លាប់ដាក់ចេញបទបញ្ជានិងណែនំា​ផ្ទាល់មាត់​ឲ្យអាជ្ញាធរពាក់ព័ន្ឋទប់ស្កាត់​រថយន្តធុនយក្សបើកចូលក្រុង​យ៉ាងណា​​ក៍ដោយ៕