ម៉ា សេរី​ ​រៀប​ចំ​បញ្ជូន​កីឡាករ​​​ទៅ​វ៉ៃ​នៅ​ថៃ​ដើម្បីយក​លុយ​មក​ខ្មែរ​​វិញ​​ម្តង​​

អ្នក​គាំទ្រ​កម្ពុជា​ជា​ច្រើន​បាន​លើក​ឡើង​ជា​ច្រើន​អំពី​កីឡាករ​ថៃ​ធ្វើ​ដំណើរ​មក​វ៉ៃ​​​កើប​លុយ​នៅ​លើ​ទឹក​ដី​កម្ពុជា​​ជា​រៀង​រាល់​សប្តាហ៍​​ ប៉ុន្តែ​ភាគ​តិច​ណាស់​ដែល​​មាន​កីឡាករ​កម្ពុជា​ចេញ​ទៅ​វ៉ៃ​នៅ​ថៃ​ដើម្បី​អាច​ស្វែង​រក​ប្រាក់​ចំណូល​​ចូល​មក​ស្រុក​ខ្មែរ​វិញ។

 

ម៉ា សេរី​ ​រៀប​ចំ​បញ្ជូន​កីឡាករ​​​ទៅ​វ៉ៃ​នៅ​ថៃ​ដើម្បីយក​លុយ​មក​ខ្មែរ​​វិញ​​ម្តង​​

សមាសភាព​​កីឡាករកម្ពុជា​សប្តាហ៍​ដំបូង

 

​ស្រាយ​ចម្ងល់​បញ្ហា​នេះ​ លោក​ ម៉ា សេរី​ អ្នក​គ្រប់​គ្រង​កីឡានៅក្រុម​ហ៊ុន CBS បាន​​ឲ្យ​ដឹង​ថា លោក​នឹង​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​កីឡាករ​កម្ពុជា​បាន​ទៅ​វ៉ៃ​នៅ​ថៃ។ រសៀល​ថ្ងៃ​សុក្រ​នេះ​ បុរស​មាន​បទ​ពិសោធន៍​​ច្រើន​ខាង​រៀប​ចំ​ការ​ប្រកួត​ប្រដាល់​​បាន​បង្ហាញ​ថា តាម​ការ​ពិភាក្សា​​ឈាន​ដល់​ព្រម​ព្រៀង​គ្នា​ រវាង​​រូប​លោក​ និង​ភាគី​ថៃ​ លោក​ត្រូវ​បញ្ជូន​កីឡាករ​ខ្មែរ​ទៅ​យក​លុយ​ថៃ​តាម​របៀប​វារៈ​ខាង​ក្រោម៖

 

ក- ជាំសាងុំា ស៊ីសា​កេត​
-​ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ១៩​ សីហា​ នេះ​ត​ទៅ​
– ​រៀង​រាល់​ថ្ងៃ​សុក្រ​
-​ ៤​នាក់​ រៀង​រាល់​សប្ដាហ៍​
– ​ក្នុង​១​ខែ ​ផ្សាយ​បន្ត​ផ្ទាល់​ម្ដង​
– ​ថៃ​ ប៉ុស្តិ៍​លេខ​៣​
– ខ្មែរ ស៊ី​ធីអិន​
– ម៉ោង៖ ១៤:០០ ១៦:០០​ រសៀល

ខ- ប៉ោយប៉ែត​
– ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៣ ​កញ្ញា​ ២០១៦​ត​ទៅ​
– ២​សប្ដាហ៍​ម្ដង​
– ម្តង​​៣​នាក់​
– សាក​ល្បង​៦​ប្រកួត​សិន​
– មិន​ទាន់​មាន​គំរោង​ផ្សាយ​ផ្ទាល់​ទេ​

 

លោក​បាន​​បញ្ជាក់​ថា Poster​ នេះ​ ជា​ក្រុម​អ្នក​ប្រយុទ្ធ​ជួរ​មុខ​ខ្មែរ​ ដែល​ត្រៀម​ប្រកួត​ថ្ងៃ​ទី​២៣​ កញ្ញា ២០១៦​ខាង​មុខ​ និង​ផ្សាយ​ផ្ទាល់​ជូន​បង​ប្អូន​ទស្សនា​ផង​ដែរ។ កីឡាករ​កម្ពុជា​ទាំង​៤​នាក់​ដែល​ត្រូវ​ប្រកួត​សប្តាហ៍​ដំបូង​នេះ​មាន​​កីឡាករ​ ព្រំ សំណាង, មឿន សុខហ៊ុច, ផុង សុភាព និង ហ៊ឹម សេរី។

 

​តាម​ចំណុច​ (ខ)​គឺ​នឹង​មាន​ការ​ប្រកួត​នៅ​ប៉ោយប៉ែត​ លើ​​ទឹក​ដី​ប្រទេស​កម្ពុជា​ដែល​រៀប​ចំ​ការ​ប្រកួត​រាល់​កន្លះ​ខែ​ម្តង​ ប៉ុន្តែ​មិន​ទាន់​ច្បាស់​អំពី​ការ​ផ្សាយ​​ផ្ទាល់​ឬ​យ៉ាង​ណា​នោះ​ទេ។

 

ការ​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​ដើម្បី​ឲ្យ​កីឡាករ​កម្ពុជា​ទទួល​បាន​ចំណូល​​បន្ថែម​ទៀត​ ប៉ុន្តែ​ក៏​ដើម្បី​​លើក​​ស្ទួយ​​វិស័យ​​កីឡា​​ប្រដាល់​​ ​បង្កើន​​​​សមត្ថភាព​​ និង​​​​​​លើក​​កម្ពស់​​​តម្លៃ​មរតក​គុនខ្មែរ​ដែល​ជា​ទី​មោទន​ភាព​ជាតិ​៕

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា​
ប្រភព & រូបភាព៖ ម៉ា សេរី