ប៊័រ! ផ្លែឈើដែលស្ត្រីមានផ្ទៃពោះ គួរទទួលទានឱ្យបានច្រើន

ប៊័រ! ផ្លែឈើដែលស្ត្រីមានផ្ទៃពោះ គួរទទួលទានឱ្យបានច្រើន

ប៊័រ ជារុក្ខជាតិហូបផ្លែ ដែលមានដើមកំណើតមកពីប្រទេសមិកស៊ិកូ និងអាមេរិកកណ្តាល ហើយបច្ចុប្បន្នរុក្ខជាតិប្រភេទនេះក៏កំពុងតែដាំដុះនៅលើទឹកដី នៃប្រទេសកម្ពុជាយើងផងដែរ។ ផ្លែប៊័រត្រូវបានគេទទួលស្គាល់ថា ជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ និងពោរពេញទៅដោយគុណប្រយោជន៍ ចំពោះមនុស្សគ្រប់រូប ហើយបើអ្នកជាស្ត្រី ដែលកំពុងពពោះទារកក្នុងផ្ទៃទៀតនោះ សូមជម្រាបថា ផ្លែឈើប្រភេទនេះគឺល្អបំផុតហើយសម្រាប់អ្នក ព្រោះវាមានផ្ទុកនូវសារធាតុចាំបាច់ជាច្រើន ដែលមានប្រយោជន៍ចំពោះទារកនៅក្នុងផ្ទៃ។ សារធាតុទាំងនោះមានដូចជា៖

ហ្វូលិកអាស៊ីត ៈ ដោយគ្រាន់តែបន្ថែមវាទៅក្នុងអាហារប្រចាំថ្ងៃនោះ គឺមានន័យថាជាការដាក់បញ្ចូល និងអនុញ្ញាតឱ្យអាស៊ីតហ្វូលិកធ្វើការយ៉ាងល្អ ដើម្បីជួយទារកតូចនៅក្នុងផ្ទៃរបស់អ្នកផងដែរ។ ហ្វូលិកអាស៊ីត គឺជាសារធាតុដែលជួយការពារទារកពីអាការធុញថប់ ស្ពឹក ខ្វះឈាម ដេកមិនលក់ ឬឡើងឈាមជាដើម។

កាល់ស្យូម ៈ ជាតិប្រេងពីផ្លែប៊័រមានផ្ទុកនូវជាតិកាល់ស្យូម ហើយក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់ទារកត្រូវការជាតិកាល់ស្យូមនេះជាចាំបាច់ ដើម្បីការលូតលាស់។

វីតាមីនចម្បុះ ៈ ផ្លែប៊័រគឺជាឃ្លាំងផ្ទុកវីតាមីនជាច្រើនប្រភេទដូចជា វីតាមីន A, C, E, K, B1, B2 និង B6 ហើយវីតាមីនទាំងអស់នេះ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ និងការលូតលាស់របស់ទារក ហើយក៏អាចជួយផ្តល់នូវភាពតឹងណែនដល់ស្បែកផងដែរ។ ម្យ៉ាងទៀតវីតាមីន B6 ដែលមាននៅក្នុងផ្លែប៊័រ ក៏អាចជួយអ្នកម្តាយបំបាត់ការចាញ់កូនបានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង។

ជាតិដែក ៈ ការពារការកើតអាការខ្វះឈាមសម្រាប់អ្នកម្តាយ ព្រោះផ្លែប៊័រសម្បូរជាតិដែក ដែលមានប្រិសិទ្ធភាពក្នុងការបង្កើនគ្រាប់ឈាមក្រហម។

ជួយជំរុញ ដល់ប្រព័ន្ធរំលាយអាហារ ៈ ស្ត្រីមានផ្ទៃពោះអាចនឹងមានការពិបាកខ្លះៗ ក្នុងការរំលាយអាហារ ជាពិសេសនៅពេលដែលអាយុគត៌កាន់តែច្រើនឡើង។ ផ្លែប៊័រអាចជួយសម្រួលដល់បញ្ហានេះបាន ដូច្នេះអ្នកគួរទទួលទានផ្លែប៊័រឱ្យបានញឹកញាប់។

ជួយស្រូបយកសារធាតុចិញ្ចឹម ៈ ផ្លែប៊័រក៏មាននាទីជួយស្រូបយកសារធាតុចិញ្ចឹម ដែលជាប្រភពនៃជាតិខ្លាញ់ដ៏ល្អ សម្បូរទៅដោយសារធាតុរ៉ែផ្សេងៗដូចជា ផូស្វ័រ កាល់ស្យូម ម៉ង់កាណែស ម៉ាញ៉េស្យូម ជាតិដែក និង Niacin ហើយសារធាតុទាំងអស់នេះគឺមានប្រយោជន៍យ៉ាងច្រើន នៅក្នុងអំឡុងពេលមានផ្ទៃពោះ។

ផ្លែប៊័រ នៅអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀតដូចជា ជួយឱ្យខួរក្បាលទារកវិវឌ្ឍបានល្អ បន្ថែមពីនោះ ផ្លែប៊័រក៏បានផ្តល់នូវគុណប្រយោជន៍ចំពោះសុខភាពស្បែក និងសក់របស់អ្នកម្តាយផងដែរ។ ផ្លែប៊័រផ្ទុកនូវជាតិក្រែមពីធម្មជាតិ ដែលជួយឱ្យស្បែករលោងមានសំណើម ស្រស់ស្អាត និងក្មេងជាងវ័យផងដែរ។

ដូច្នេះសង្ឃឹមថាអត្ថបទមួយនេះនឹងជួយជំរុញឱ្យស្ត្រីគ្រប់រូប ដែលកំពុងពពោះកូននៅក្នុងផ្ទៃកាន់តែព្យាយាមទទួលទានផ្លែប៊័រឱ្យបានកាន់តែញឹកញាប់ ដើម្បីសុខភាពល្អទាំងអ្នកម្តាយ និងទារកនៅក្នុងផ្ទៃ៕

ប្រភព ៖ tomnerb

  • ប៊័រ! ផ្លែឈើដែលស្ត្រីមានផ្ទៃពោះ គួរទទួលទានឱ្យបានច្រើន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:សុខភាព
Tags: