សម្រករាងបានយ៉ាង​ប្រសិទ្ធភាពជាមួយ គ្រាប់ជី & ទឹកដោះគោជូរ

បុរស និងជាពិសេសស្រ្តីនាពេលបច្ចុប្បន្នមានការប្រឈមមុខខ្ពស់ទៅនឹងការឡើងទំងន់ ជាពិសេសនោះគឺដុះក្បាលពោះតែម្តង។ នៅថ្ងៃនេះទំនើបសូមនាំមកជូននៅភេសជ្ជៈ សុខភាពងាយៗដែលមានរស់ជាតិឆ្ញាញ់ហើយអាចឲ្យលោកអ្នកសម្រករាង និងក្បាលពោះបានយ៉ាងប្រសិទ្ធត្រឹមតែរយៈពេល 7សប្តាហ៍ប៉ុណ្ណោះ។

សម្រករាងបានយ៉ាង​ប្រសិទ្ធភាពជាមួយ គ្រាប់ជី & ទឹកដោះគោជូរ

ភេសជ្ជៈសុខភាពនោះគឺ គ្រាប់ជី និងទឹកដោះគោជូរ

ទឹកដោះគោជូរសម្បូរទៅសារធាតុចញ្ចឹមជាច្រើនមុខជាពិសេសនោះគឺ៖ កាល់ស្យូម  វីតាមីនD វីតាមីនC ព្រមទាំងជួយសម្រួលដល់រំលាយអាហារ និងការបន្ទោរបង់បានទៀងទាត់ទៀតផង។ ចំណែកឯគ្រាប់ជីវិញវាក៏សម្បូរទៅដោយសារធាតុសរសៃ និងវីតាមីនជាច្រើនមុខទៀត ដែលវាមានគុណប្រយោជន៍ចំពោះប្រព័ន្ធរំលាយអាហារ ជាពិសេសវាអាចកាត់បន្ថយចំណង់អាហាររបស់អ្នកបាន។

គ្រឿងផ្សំ & របៀបធ្វើភេសជ្ជៈ គ្រាប់ជី និងទឹកដោះគោជូរ

  • គ្រាប់ជី
  • ទឹកដោះគោជូរ (ឬទឹកដោះគោស្រស់ដែលគ្មានជាតិខ្លាញ់)
  • ទឹកឆ្អិន

យកគ្រាប់សមល្មមតាមចំណង់របស់អ្នកដាក់ត្រាំក្នុងទឹកឆ្អិនអ៊ុនៗ រួចទុកវាឲ្យរីក។ បន្ទាប់ពីគ្រាប់ជីរីករួចហេីយចាក់លាយគ្នាជាមួយនឹងទឹកដោះគោជូរ ឲ្យរាវល្មម រួចច្រកចូលដប ទុកក្នុងទូរទឹកកក។

ទទួលទានមួយថ្ងៃពីទៅបីដង មុនពេលញ៉ាំអាហារ ធ្វើដូច្នោះបន្ថយចំណង់អាហារ ហើយលោកអ្នកនឹងមានរាងស្អាត និងស្បែកស្អាតដូចចិត្តប្រាថ្នា។ បូកផ្សំជាមួយនឹងលំហាត់ប្រាណជាទៀងទាត់ រឹតតែជួយបន្កើនប្រសិទ្ធបានយ៉ាងរហ័ស។

ប្រភព ៖ tomnerb

  • សម្រករាងបានយ៉ាង​ប្រសិទ្ធភាពជាមួយ គ្រាប់ជី & ទឹកដោះគោជូរ已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:សុខភាព
Tags: