​របាយការណ៍ដ៏រសើប៖ មន្រ្តីតំណាងកូរ៉េខាងជើងប្រចាំអឺរ៉ុបរត់ភៀសខ្លួន និងបានពាំនាំលុយលោក គីម ជុងអ៊ុន រាប់ពាន់លានដុល្លារទៅជាមួយដែរ

(សេអ៊ូល)៖ មន្ត្រីតំណាងរបស់ប្រទេសកូរ៉េខាងជើង ប្រចាំនៅតំបន់អឺរ៉ុប ដែលមានតួនាទីគ្រប់គ្រងថវិកាជំនួយសម្រាប់ បញ្ជូនទៅលោក គីម ជុងអ៊ុន នោះត្រូវបានគេជឿជាក់ថា បានរត់ភៀសខ្លួនពីទីស្នាក់ការ រនៅអឺរ៉ុបហើយជាមួយនឹង ប្រាក់ជាច្រើនសន្ធឹកសន្ធាប់យកទៅតាមខ្លួនផងដែរ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០១៦។

របាយការណ៍ដ៏រសើបខាងលើនេះ ត្រូវបានចេញផ្សាយជាដំបូងដោយសារព័ត៌មាន កូរ៉េខាងត្បូង យ៉ុនហាប់ ដោយក្នុង នោះបានអះអាងថា មន្ត្រីដែលបានរត់ភៀសខ្លួន គឺជាអ្នកកាន់លុយជំនួយដ៏ច្រើន សន្ធឹកសន្ធាប់សម្រាប់មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន តាមរយៈការិយាល័យមួយដែលគេឲ្យឈ្មោះថា No 39 របស់គណបក្សពលករកូរ៉េ។ តាមការប៉ាន់ស្មាន ប្រាក់ដែលមន្ត្រីខាងលើនេះ យកទៅជាមួយនោះ មិនក្រោមខ្ទង់ពាន់លានដុល្លារនោះឡើយ។

គួរបញ្ជាក់ថា ប្រសិនបើរបាយការណ៍ខាងលើនេះជាការពិត នោះមន្ត្រីខាងលើនេះ នឹងក្លាយជាមន្ត្រីកំពូលទីពីរហើយ របស់កូរ៉េខាងជើង បន្ទាប់ពីក្រុមគ្រួសារមន្ត្រីទូតប្រចាំទីក្រុងឡុងដ៍ចក្រភពអង់គ្លេស បានរត់ភៀសខ្លួនទៅកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន និងសុំសិទ្ធិជ្រកកោណនៅទីនោះតែម្តង៕

ប្រភព៖ freshnewsasia


Related Posts