រឿង «ព្យុះជីវិត ចិត្តអ្នកលេង» រៀបចំក្រុងពាលីព្រឹកម៉ិញ

6 Videos


ផលិតកម្មមហាហង្ស ទើបតែក្រុងពាលីរឿងថ្មីមួយ កាលពីពេលថ្មីៗនេះ ដោយឡែកនៅព្រឹកថ្ងៃទី១៩ខែសីហា នេះ ស្រាប់តែផលិតកម្មនេះ បានធ្វើការក្រុងពាលីរឿងភាគថ្មីមួយទៀត ដែលមានចំណងជើងថា «ព្យុះជីវិតចិត្តអ្នកលេង »ដែលត្រៀមនឹងដាក់បញ្ចាំងនៅក្នុងស្ថានីយ៍ទូរទស្សន៍ បាយ័ន នាពេលខាងមុខនេះ ។

រឿង «ព្យុះជីវិត ចិត្តអ្នកលេង» រៀបចំក្រុងពាលីព្រឹកម៉ិញ

រឿង «ព្យុះជីវិតចិត្តអ្នកលេង » គឺជាប្រភេទរឿងភាគបែប ឌឺដងនិងកំប្លែង ដែលជាស្នាដៃនិពន្ធ ដោយលោក អ៊ិន សុភិន និងដឹកនាំសម្តែង ដោយលោក ឡុង សុភាព ដែលត្រៀមនឹងដាក់បញ្ចាំងនៅក្នុងស្ថានីយ៍ទូរទស្សន៍បាយ័ន នៅបំណាច់ឆ្នាំ២០១៦នេះ ។ នេះជាលើកដំបូងហើយ ដែលផលិតកម្ម មហាហង្សផលិតរឿងឲ្យស្ថានីយ៍ទូរទស្សន៍បាយ័ន ។

រឿង «ព្យុះជីវិត ចិត្តអ្នកលេង» រៀបចំក្រុងពាលីព្រឹកម៉ិញ

ហេង នរៈកក្កដា ដែលជាតួប្រុសនៅក្នុងរឿងនេះ បានបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួនថា លោកពិតជាមានការរំភើបចិត្តយ៉ាងខ្លាំង ដែលបានចូលរួមសម្តែងនៅក្នុងរឿងនេះ។សម្រាប់រូបលោកផ្ទាល់គិតថា មិនមានការលំបាកអ្វីនោះទេ ក្នុងការថតរឿងនេះ ពីព្រោះលោកធ្លាប់សម្តែងនៅក្នុងរឿងធំៗជាច្រើនមកហើយ ។

រឿង «ព្យុះជីវិត ចិត្តអ្នកលេង» រៀបចំក្រុងពាលីព្រឹកម៉ិញ

ក្រឡេកមើលស្រីស្រស់រាងតូចច្រឡឹង ម៉ុន ផលចរិយា ដែលអ្នករាល់គ្នាស្គាល់ថា រីយ៉ា ដែលជាតារាសម្តែងនៅក្នុងបទចម្រៀង «ទីបំផុត » ក៏បានចូលរួមសម្តែងនៅក្នុងរឿងនេះដែរ ដោយនាងសម្តែងជាតួឯកស្រី ឈ្មោះ «ដាលីស» នាងជឿជាក់ថា តាមរយៈរឿងថ្មីនេះនឹងធ្វើឲ្យទស្សនិកជនកាន់តែស្គាល់នាងខ្លាំងឡើង ។

រឿង «ព្យុះជីវិត ចិត្តអ្នកលេង» រៀបចំក្រុងពាលីព្រឹកម៉ិញ

សិល្បករ សិល្បការីនី ដែលបានចូលរួមក្នុងពិធីក្រុងពាលីរឿង «ព្យុះជីវិតចិត្តអ្នកលេង »រួមមានលោក ហេង នរៈកក្កដា , លឹម រដ្ឋា , ថន អាឡិចដាហ្វី , យឹម សម្បត្តិ , ជា សំណាង , កញ្ញា ម៉ុន ផលចរិយា , ញឹម ចាន់ថន , ម៉ៅ គឹមធីតា , សឿន ផាន់ផាភួង , និន សុធារ៉ា រួមទាំងតារាថ្មីចាស់ជាច្រើនទៀត ។

 

សូមទស្សនាសកម្មភាពសិល្បករ សិល្បការីនី ដែលបានចូលរួមក្រុងពាលីរឿង «ព្យុះជីវិតចិត្តអ្នកលេង » កាលពីព្រឹកម៉ិញនេះ ៕

អាលីណា

រឿង «ព្យុះជីវិត ចិត្តអ្នកលេង» រៀបចំក្រុងពាលីព្រឹកម៉ិញរឿង «ព្យុះជីវិត ចិត្តអ្នកលេង» រៀបចំក្រុងពាលីព្រឹកម៉ិញរឿង «ព្យុះជីវិត ចិត្តអ្នកលេង» រៀបចំក្រុងពាលីព្រឹកម៉ិញរឿង «ព្យុះជីវិត ចិត្តអ្នកលេង» រៀបចំក្រុងពាលីព្រឹកម៉ិញរឿង «ព្យុះជីវិត ចិត្តអ្នកលេង» រៀបចំក្រុងពាលីព្រឹកម៉ិញរឿង «ព្យុះជីវិត ចិត្តអ្នកលេង» រៀបចំក្រុងពាលីព្រឹកម៉ិញរឿង «ព្យុះជីវិត ចិត្តអ្នកលេង» រៀបចំក្រុងពាលីព្រឹកម៉ិញរឿង «ព្យុះជីវិត ចិត្តអ្នកលេង» រៀបចំក្រុងពាលីព្រឹកម៉ិញរឿង «ព្យុះជីវិត ចិត្តអ្នកលេង» រៀបចំក្រុងពាលីព្រឹកម៉ិញរឿង «ព្យុះជីវិត ចិត្តអ្នកលេង» រៀបចំក្រុងពាលីព្រឹកម៉ិញ