ព្រំដែន​៖​កម្ពុជា​-​វៀតណាម នឹង​ពិនិត្យ​លើ​ឯកសារ​ស្នើ​ទៅ​បារាំង ឲ្យ​ជួយ​ដោះស្រាយ​ចំណុច​ខ្វែងគំនិត​គ្នា​ និពន្ធដោយ : រំដួល ចិត្រា       August-19-2016, 5:29 pm         1480

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ព្រំដែន​៖​កម្ពុជា​-​វៀតណាម នឹង​ពិនិត្យ​លើ​ឯកសារ​ស្នើ​ទៅ​បារាំង ឲ្យ​ជួយ​ដោះស្រាយ​ចំណុច​ខ្វែងគំនិត​គ្នា​​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៩ សីហា ខាងមុខនេះ គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​វៀតណាម នឹង​បើក​កិច្ចប្រជុំ​ចង្អៀត​នៅ​ភ្នំពេញ ដើម្បី​ពិភាក្សាគ្នា​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។ ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​លោក វ៉ា គីម​ហុង មិនទាន់​អាច​បញ្ជាក់​ពី​របៀបវារៈ​ជុំវិញ​កិច្ចប្រជុំ​នេះ ឲ្យ​បានច្បាស់លាស់​នៅឡើយ​ទេ ។ តែ​លោក គ្រាន់តែ​បញ្ជាក់ថា កម្ពុជា​និង​វៀតណាម នឹង​ត្រួតពិនិត្យ​រួមគ្នា​លើ​ឯកសារ​ស្នើ​ទៅ​ប្រធានាធិបតី​បារាំង ដើម្បី​សុំ​ជំនួយ​បច្ចេកទេស ដោះស្រាយ​លើ​ចំណុច​ខ្វែងគំនិត​គ្នា នៃ​បញ្ហា​ព្រំដែន​ប្រទេស​ទាំងពីរ​។ បើតាម​លោក វ៉ា គីម​ហុង បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម នៅសល់​១៧​ភាគរយ​ទៀត​។​

​សូម​ស្ដាប់​សំឡេង​លោក វ៉ា គីម​ហុង​៖

​គួរ​បញ្ជាក់ថា កម្ពុជា​-​វៀតណាម បាន​ព្រមព្រៀងគ្នា​បោះបង្គោល​ព្រំដែន កាលពី​ឆ្នាំ​២០០៦​មក ក្នុង​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ប្រវែង​១២៧០​គីឡូម៉ែត្រ ដោយ​កំណត់​បោះបង្គោល​ព្រំដែន​ចំនួន​៣៧៥​បង្គោល​។ បើតាម​របាយការណ៍​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បានបង្ហាញ​កាល​ឆ្នាំ​២០១៥​ថា កម្ពុជា​-​វៀតណាម បាន​បោះបង្គោល​ព្រំដែន​បាន​ចំនួន​៨៣​ភាគរយ​៕