គ្រោះថ្នាក់នៅអូរឈើទាល បង្កភាពភ្ញាក់ផ្អើលពេញហ្វេសប៊ុក

6 Videos


ក្រុមជួយសង្គ្រោះបានព្យាយាមជួយសង្គ្រោះបុរសម្នាក់ដែលលង់ទឹកសមុទ្រក្នុងស្ថានភាពធ្ងន់ធ្ងរជាងគេក្រោយពេលដែលជនរងគ្រោះ និង មិត្តភក្តិនាំគ្នាជិះពោងកំសាន្តលេងនៅក្បែរឆ្នេរសមុទ្រ ហើយ ត្រូវទឹករលកគួចពន្លិចកាលពីវេលាម៉ោងជិត ៤ រសៀលថ្ងៃទី ១៩ សីហា ២០១៦ នេះនៅឆ្នេរអូរឈើទាល ។

គ្រោះថ្នាក់នៅអូរឈើទាល បង្កភាពភ្ញាក់ផ្អើលពេញហ្វេសប៊ុក

ក្រោយព្យាយាមសង្គ្រោះបឋមមិនជោគជ័យជនរងគ្រោះត្រូវបាននាំយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យហើយគេនៅមិនទាន់ដឹងពីជោគវាសនារបស់ជនរងគ្រោះនៅឡើយគិតត្រឹមម៉ោងជិត៥ល្ងាចថ្ងៃ ដដែលនេះ ។

គ្រោះថ្នាក់នៅអូរឈើទាល បង្កភាពភ្ញាក់ផ្អើលពេញហ្វេសប៊ុក

តាមព័ត៌មានពីខេត្តព្រះសីហនុបានឲ្យដឹងថា មនុស្សប្រុសស្រីជាង ១០ នាក់ត្រូវបានក្រុមម៉ូតូទឹកនិងអ្នកជួយសង្គ្រោះធ្វើការជួយសង្គ្រោះរួចផុតគ្រោះថ្នាក់នាំយកមកដល់ឆ្នេរខ្សាច់វិញ ក្រោយពេលពួកគេនាំគ្នាជិះពោងលេងទឹកសមុទ្រក្បែរឆ្នេរអូរឈើទាល ហើយត្រូវរលកសមុទ្រគួចពន្លិចកាលពីវេលាម៉ោងជិត ៤ រសៀលថ្ងៃ ១៩ សីហា ២០១៦ នេះ ។

គ្រោះថ្នាក់នៅអូរឈើទាល បង្កភាពភ្ញាក់ផ្អើលពេញហ្វេសប៊ុក

សេចក្តីរាយការណ៍ពីក្រុមសង្គ្រោះអះអាងថាក្នុងចំណោមជនរងគ្រោះមានបុរសម្នាក់លង់ទឹកមានសភាពធ្ងន់ធ្ងរជាងគេ នៅមិនទាន់ដឹងពីជោគវាសនាយ៉ាងណានៅឡើយ ៕

ដេវីត

គ្រោះថ្នាក់នៅអូរឈើទាល បង្កភាពភ្ញាក់ផ្អើលពេញហ្វេសប៊ុកគ្រោះថ្នាក់នៅអូរឈើទាល បង្កភាពភ្ញាក់ផ្អើលពេញហ្វេសប៊ុក