ទៅ​លេង​ទឹកសមុទ្រ​ឲ្យ​សប្បាយ បាន​ប្រែ​ក្លាយជា​ទុក្ខ

ក្រុងព្រះសីហនុ ៖ ក្រុម​ជួយ​សង្គ្រោះ​បាន​ព្យាយាម​ជួយ​សង្គ្រោះ​បុរស​ម្នាក់​ដែល​លង់ទឹក​សមុទ្រ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ជាងគេ ក្រោយ​ពេល​ដែល​ជន​រង​គ្រោះ និង​មិត្តភក្តិ​នាំ​គ្នា​ជិះ​ពោង​កម្សាន្ត​លេង​នៅ​ក្បែរ​ឆ្នេរសមុទ្រ ហើយ​ត្រូវ​ទឹក​រលក​គួ​ច​ពន្លិច កាលពី​វេលា​ម៉ោង​ជិត​៤​រសៀល ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦​នេះ នៅ​ឆ្នេរ​អូរ​ឈើទាល​។

ក្រោយ​ព្យាយាម​សង្គ្រោះ​បឋម មិន​ជោគជ័យ ជន​រង​គ្រោះ​ត្រូវ​បាន​នាំ​យក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ ហើយ​គេ​នៅ​មិន​ទាន់​ដឹង​ពី​ជោគវាសនា​របស់​ជន​រង​គ្រោះ​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ​៕