ក្មេងប្រុសស៊ីរីដ៏កម្សត់ មានឱកាសបានជួបឪពុកម្តាយម្តងទៀត

6 Videos


ទីបំផុតក្មេងប្រុសស៊ីរី Omran Daqneesh អាយុ ៥ ឆ្នាំ ដែលកំពុងធ្វើឱ្យមនុស្សពេញពិភពលោកចាប់អារម្មណ៍តក់ស្លុត នឹកអាណិត និង សង្វេគជាពន់ពេកនោះ ពេលនេះបានជួបឪពុកម្តាយរបស់គេវិញហើយ ក្រោយបែកគ្នានៅពេលមានការវាយប្រហារតាមផ្លូវអាកាសក្នុងទីក្រុងអាឡូប៉ូ កាលពីពេលថ្មីនេះ ។

ក្មេងប្រុសស៊ីរីដ៏កម្សត់ មានឱកាសបានជួបឪពុកម្តាយម្តងទៀត

គួរកត់សម្គាល់ថា ក្រោយពេលក្មេងប្រុស Omran ត្រូវបានជួយសង្គ្រោះនោះ រូបភាពរបស់គេគឺប្រឡាក់ប្រឡូសទៅដោយផេះផង់ធូលីដី និង កម្ទេចកម្ទីថ្មីជាប់ខ្លួនគ្មានចន្លោះ មិនតែប៉ុណ្ណោះផ្នែកក្បាលថែមទាំងមានឈាមហូរស្ទើរស្រោចផ្ទៃមុខ និង ខ្លួនទៀតផង មើលទៅពិតជាគួរឱ្យសង្វេគ និង អាណិតអាសូរក្រៃលែង ប៉ុន្តែទោះយ៉ាងនេះក្តី ក្មេងប្រុស Omran មិនបានបញ្ចេញអាការឈឺចាប់ ឬ ស្រែកយំឡើយ ជំនួសមកវិញដោយការអង្គុយស្ងៀមស្ងាត់បំផុត ។

ក្មេងប្រុសស៊ីរីដ៏កម្សត់ មានឱកាសបានជួបឪពុកម្តាយម្តងទៀត

បើតាមសារព័ត៌មានដេលីម៉ែលបានឱ្យដឹងថា អ្នកគ្រូពេទ្យម្នាក់ដែលបានពិនិត្យ និង ធ្វើការព្យាបាល Omran បាននិយាយថា «Omran គឺមិនបាននិយាយអ្វី ក្រៅតែពីសួររកឪពុកម្តាយរបស់គេ លុះដល់បានឃើញឪពុកម្តាយរបស់គេទៅរកនៅមន្ទីរពេទ្យ ទើប Omran បានស្រែកទ្រហ៊ោយំឡើង ស្របពេលដែលម្តាយឪពុកគេក៏ស្រែកទ្រហ៊ោយំដូចគ្នា» ។

ក្មេងប្រុសស៊ីរីដ៏កម្សត់ មានឱកាសបានជួបឪពុកម្តាយម្តងទៀត

ជាមួយគ្នានេះដែរ អ្នកគ្រូពេទ្យម្នាក់ទៀតក៏បានប្រាប់ឱ្យដឹងដែរថា «ក្មេងប្រុស Omran ដែលត្រូវបានគេជួយសង្គ្រោះចេញពីគំនរបាក់បែកជាមួយក្មេងប្រុសផ្សេងទៀតនេះ បានវង្វេងស្មារតីនៅពេលគេបញ្ជូនមកមន្ទីរពេទ្យ M ១០ ។

ក្មេងប្រុសស៊ីរីដ៏កម្សត់ មានឱកាសបានជួបឪពុកម្តាយម្តងទៀត

នេះគឺជាជំនួបមួយដែលពិតជាពោរពេញដោយសម្រែកទឹកភ្នែក និង ក្តីសង្ឃឹមថ្មីរបស់ក្មេងប្រុសស៊ីរីរូបនេះ ជាមួយឪពុកម្តាយដែលបានបែកគ្នាក្នុងពេលមានការវាយប្រហារកន្លងមកនេះ ។ ទិដ្ឋភាពបែបនេះដែរបានដក់ជាប់ក្នុងអារម្មណ៍របស់មនុស្សស្ទើរពេញពិភពលោក និង បានធ្វើឱ្យពួកគេទប់ទឹកភ្នែកមិនបានផងដែរ ។

ក្មេងប្រុសស៊ីរីដ៏កម្សត់ មានឱកាសបានជួបឪពុកម្តាយម្តងទៀត

ក្រោយមានព្រឹត្តិការណ៍នេះកើតឡើង រូបថតក្មេងប្រុស Omran ត្រូវាបានបណ្តាសារព័ត៌មានពាសពេញពិភពលោកចុះផ្សាយព្រោងព្រាត ដោយមានលាយឡំជាមួយនឹងសារអាណិតអាសូរ និង ខ្លោចផ្សាជាពន់ពេក ដែលនេះជាការចង់បង្ហាញឱ្យដឹងថា វានេះជាលទ្ធផលនៃសង្គ្រាម ៕

សាកល

ក្មេងប្រុសស៊ីរីដ៏កម្សត់ មានឱកាសបានជួបឪពុកម្តាយម្តងទៀតក្មេងប្រុសស៊ីរីដ៏កម្សត់ មានឱកាសបានជួបឪពុកម្តាយម្តងទៀតក្មេងប្រុសស៊ីរីដ៏កម្សត់ មានឱកាសបានជួបឪពុកម្តាយម្តងទៀត