បុរសម្នាក់ឈប់ដេកក្នុងផ្ទះ ដើម្បីតែលេងហ្គេម Pokemon Go

6 Videos


ថ្មីៗនេះ រូបថតមួយសន្លឹករបស់បុរសអ្នកប្រមាញ់ Pokemon ម្នាក់បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ជាច្រើននាក់ និង ត្រូវបានគេចែកចាយបន្តគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀតផងដែរ ។

ហេតុផលដែលអ្នកប្រមាញ់ Pokemon ម្នាក់នេះទទួលបានការចាប់អារម្មណ៍ច្រើនគឺ គេគឺជាមនុស្សញៀនហ្គេម Pokemon Go ដោយសព្វថ្ងៃគេមានគណនីហ្គែម Pokemon Go ចំនួន ៤ និង លេងនៅលើ Tablet ៤ គ្រឿងផ្សេងគ្នាទៀតផង ហើយអ្វីដែលធ្វើឲ្យអ្នកគ្រប់គ្នាហួសចិត្តទៀតនោះ គឺបុរសរូបនេះ សុខចិត្តដើរដេកនៅតំបន់ណាដែលមាន Pokemon ច្រើនសម្រាប់ឲ្យចាប់ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកប្រមាញ់ Pokemon ខាងលើមានឈ្មោះ Brandon Tan ជាជនជាតិសិង្ហបុរី ហើយបច្ចុប្បន្នលោក Brandon Tan កំពុងឈរជើងនៅចំណុចផ្លូវ Hougang Avenue ១០ ប្លុក ៤០១ ក្នុងតំបន់ភាគឦសានប្រទេសសិង្ហបុរី ។

បុរសម្នាក់ឈប់ដេកក្នុងផ្ទះ ដើម្បីតែលេងហ្គេម Pokemon Go

ជាមួយគ្នានេះ Brandon Tan បាននិយាយឲ្យដឹងថា គេតែងតែដេកនៅចំណុចផ្លូវនេះពីម៉ោង ៥ ល្ងាច រហូតដល់ម៉ោង ៣ ទាបភ្លើ ស្ទើររៀងរាល់ថ្ងៃដើម្បីចាប់ សត្វ(Pokemon) ហើយបើមានមិត្តណាទំនេរចង់ជួបជាមួយគេគឺអាចទៅចំណុចខាងលើនេះបានព្រោះគេទៅណាមិនរួចឡើយ ៕

( ប្រភព ៖ ស្តម ) កុសល