រដ្ឋាភិបាល​សម្រេច​សើរើ​បរទេស​កាន់​អត្តសញ្ញាណ​បណ្ណ​ខ្មែរ​ និពន្ធដោយ : ថ្មីៗ       August-19-2016, 6:44 pm         4700

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋាភិបាល​សម្រេច​សើរើ​បរទេស​កាន់​អត្តសញ្ញាណ​បណ្ណ​ខ្មែរ​
ភ្នំពេញ​៖ រដ្ឋាភិបាល​បានសម្រេច​ឲ្យ​មន្ត្រី​នគរបាល​​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ពិនិត្យ​សើរើ​ការបំពេញ​ឯកសារ​រដ្ឋបាល និង​ការផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ជនអន្តោប្រវេសន៍​ទាំងអស់ កន្លងទៅ​ឡើងវិញ ដើម្បី​ឲ្យ​ប្រាកដថា ពួកគេ​បាន​បំពេញ​ឯកសារ​ចូលសញ្ជាតិ​ខ្មែរ​ស្របច្បាប់​​។ នេះ​បើតាម លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

សំឡេង​លោក សុខ ផល ពន្យល់​ពី​នីតិវិធី​សុំចូល​សញ្ជាតិ​ខ្មែរ​ស្របច្បាប់ឡើងវិញ​៖

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​ក្រោយពី​ការបង្ហាញ​​ថា រដ្ឋាភិបាល​សម្រេច​បដិសេធ​ការបំពេញ​ឯកសារ និង​កាន់​អត្តសញ្ញាណ​បណ្ណ​ខ្មែរ​ខុស​ប្រក្រតី ដើម្បី​ឲ្យ​ពួកគេ​ចូលខ្លួន​បំពេញ​ឯកសារ​ជនអន្តោប្រវេសន៍​បរទេស​ស្របច្បាប់​ឡើងវិញ​។ ករណី​ជនអន្តោប្រវេសន៍​គ្រប់​សញ្ជាតិ​ដែល​ចូលប្រទេសកម្ពុជាចាប់តាំងពី​សម័យ​សង្គម​រាស្ត្រនិយម រហូតដល់បច្ចុប្បន្ន ពុំ​ស្ម័គ្រចិត្ត​ចូល​បំពេញ​ឯកសារ​ស្របច្បាប់ឡើងវិញនោះទេ ពួកគេ​ត្រូវតែ​ចាក​ចេញពី​កម្ពុជា​។ លោក សុខ ផល បញ្ជាក់។ ​

បើតាម​លោក សុខ ផល  អន្តោប្រវេសន៍​ទាំងអស់​ត្រូវបំពេញ​ឯកសារ​អន្តោប្រវេសន៍​ឡើងវិញ ហើយ​អន្តោប្រវេសន៍​បរទេស​វ័យ​ចំណាស់ អាច​ទទួលបាន​ឯកសារ​ស្របច្បាប់​មាន​សុពលភាព រយៈពេល ៧​ឆ្នាំ និង​កុមារ​រយៈពេល ៣​ឆ្នាំ​។ ​លោក សុខ ផល ឡើង​បែបនេះ ក្រោយ​ពីកម្ពុជា​បង្ហាញ​របា​យ​ការណ៍​ជំរឿន​ជនអន្តោប្រវេសន៍​បរទេស ជា​លើកដំបូង នៅ​ថ្ងៃទី​១៩​ ខែសីហា​នេះ​៕