ហួសចិត្ត៖ ពពោះ ១៧ ខែហើយ គ្រូពេទ្យប្រាប់ថាជារឿងធម្មតា

ស្ត្រីជនជាតិចិនម្នាក់បានពពោះកូនរបស់នាងរយៈពេល ១៧ ខែមកហើយ ហើយមកទល់នឹងពេលនេះនៅមិនទាន់សម្រាលនៅឡើយទេ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រី្តរូបនេះឈ្មោះ វ៉ាង ស៊ី ( Wang Shi ) រស់នៅក្នុងទីក្រុង ធានភីង ( Tianping ) តំបន់ស៊ីនហួ ( Xinhua ) ខេត្តហ៊ូណាន ។ អ្នកស្រី វ៉ាង ស៊ី បាននិយាយឲ្យដឹងថា កាលពីមុនអ្នកស្រីក៏មានក្ដីបារម្ភតិចតួចដែរចំពោះកូននៅក្នុងផ្ទៃរបស់អ្នកស្រី ដូចនេះហើយនៅអំឡុងពេលនោះអ្នកស្រីបានទៅមន្ទីរពេទ្យរៀងរាល់សប្តាហ៍ដើម្បីប្រឹក្សា ដោយសរុបទៅប្រហែល ៣០ ដង និង ចំណាយលុយអស់ប្រហែ ១.៥០០ ដុល្លារអាមេរិក ។ កាលពពោះបានអាយុ ១៤ ខែ អ្នកស្រី វ៉ាង ស៊ី បានប្រាប់ទៅគ្រូពេទ្យឲ្យជួយបង្កើតកូននេះដោយប្រើវិធីវះកាត់ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា មិនអាចធ្វើបានទេ ព្រោះកូននៅតូច មិនទាន់ពេញលក្ខណៈ ។
ហួសចិត្ត៖ ពពោះ ១៧ ខែហើយ គ្រូពេទ្យប្រាប់ថាជារឿងធម្មតា
ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យដែលដឹងពីស្ថានភាពកូនក្នុងផ្ទៃរបស់អ្នកស្រី វ៉ាង ស៊ី បានបញ្ជាក់ថា ទោះបីជាកូននេះមានអាយុកាល ១៧ ខែយ៉ាងនេះក្ដីក៏វាមិនមានបញ្ហាអ្វីចោទដែរ ផ្ទុយទៅវិញកូននេះមានសុខភាពធម្មតាទេ ។ អ្នកស្រី វ៉ាង ស៊ី កំពុងមានការព្រួយបារម្ភចំពោះទម្ងន់របស់នាង ដោយក្នុងពេលនេះរាងកាយរបស់នាងមានទម្ងន់ ៧៨ គីឡូក្រាមហើយ ដែលកាលពីមុនត្រឹមតែ ៥២,២ គីឡូក្រាមតែប៉ុណ្ណោះ ។កុសល

គួររំឭកដែរថា ធ្លាប់មាននារីជនជាតិអាមេរិកម្នាក់ឈ្មោះ Beulah Hunter ត្រូវបានចុះក្នុងបញ្ជីតំណត់ត្រាពិភពលោក « Guinness World Record» ជាស្ត្រីដែលពពោះបានយូរជាងគេបំផុតលើលោក ដោយមានរយៈពេល ៣៧៥ ថ្ងៃ ប៉ុន្តែក្នុងពេលនេះអ្នកស្រី វ៉ាង ស៊ី នៅមិនទាន់បានចុះឈ្មោះក្នុងបញ្ជីកំណត់ត្រានៅឡើយទេ ដោយគិតមកទល់ពេលនេះអ្នកស្រីពពោះបានរយៈពេល ៥១៧ ថ្ងៃហើយ ៕
ហួសចិត្ត៖ ពពោះ ១៧ ខែហើយ គ្រូពេទ្យប្រាប់ថាជារឿងធម្មតា

ប្រភព៖ សៀងហៃអ៊ីស,pmhotnews

  • ហួសចិត្ត៖ ពពោះ ១៧ ខែហើយ គ្រូពេទ្យប្រាប់ថាជារឿងធម្មតា已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:ជីវិតនិងសង្គម
Tags: