សុខ សោមាវត្តី រំភើបចិត្តពេលបានជួប Idol

6 Videos


សុខ សោមាវត្តី ទើបតែចាប់ផ្តើមថតរឿង «ទឹកចិត្តម្តាយសម័យថ្មី» នាងបានបង្ហាញនូវអារម្មណ៍រំភើប យ៉ាងខ្លាំង ក្រោយបានជួបជាមួយ Idol របស់នាងគឺអ្នកស្រី អម្ពរ ទេវី ដែលជានិម្មិតរូបរបស់នាងជាយូរមកហើយ ។ គ្រាន់តែចាប់ផ្តើមថតរឿង «ទឹកចិត្តម្តាយសម័យថ្មី» ភ្លាម សុខ សោមាវត្តី បានបង្ហាញនូវអារម្មណ៍ប្លែកមួយ ដែលមិនធ្លាប់មានពីមុនមក ទោះបើជានាងធ្លាប់បានសម្តែងនៅក្នុងរឿងជាច្រើនមកហើយក្តី ។

សុខ សោមាវត្តី រំភើបចិត្តពេលបានជួប Idol

សុខ សោមាវត្តី បានអោយដឹងថា នាងពិតជារំភើបចិត្តខ្លាំងណាស់ ដែលបានចូលរួមសម្តែងនៅក្នុងរឿងនេះ ជាពិសេសបានជួបជាមួយអ្នកស្រី អម្ពរ ទេវី ដែលជានិម្មិតរូបររបស់នាង ។ នាងមិនដែលគិតថា នឹងមានឱកាសបានថតគាត់ (អ្នកស្រីអម្ពរ ទេវី) ឡើយ ព្រោះធ្លាប់លឺថា គាត់ឈប់ថតកុនហើយ នេះជាអនុស្សាវរីយ៍ដ៏ល្អមួយ ដែលនាងមិនអាចបំភ្លេចបាន ។

សុខ សោមាវត្តី រំភើបចិត្តពេលបានជួប Idol

សុខ សោមាវត្តី បានបន្ថែមទៀតថា ថតរឿងនេះដែរ ពុំមានការលំបាក់អ្វីសម្រាប់នាងឡើយ ផ្ទុយទៅវិញនាងបែរជារំភើបចិត្ត ដែលបានថតជុំគ្នាជាមួយតារាល្បីៗជាច្រើនជំនាន់ ។ សុខ សោមាវត្តី គឺជាតារាសម្តែងជំនាន់ក្រោយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន ទោះបីជានាងមានឈ្មោះជាស្ត្រីមេម៉ាយកូនមួយក្តី នាងនៅតែស្រស់ស្អាត ហើយត្រូវបានគេហៅថតក្នុងតំណែងជាតួឯកស្រីជាបន្តបន្ទាប់ ៕ អាលីណា

សុខ សោមាវត្តី រំភើបចិត្តពេលបានជួប Idolសុខ សោមាវត្តី រំភើបចិត្តពេលបានជួប Idolសុខ សោមាវត្តី រំភើបចិត្តពេលបានជួប Idolសុខ សោមាវត្តី រំភើបចិត្តពេលបានជួប Idolសុខ សោមាវត្តី រំភើបចិត្តពេលបានជួប Idolសុខ សោមាវត្តី រំភើបចិត្តពេលបានជួប Idolសុខ សោមាវត្តី រំភើបចិត្តពេលបានជួប Idolសុខ សោមាវត្តី រំភើបចិត្តពេលបានជួប Idol