Tiffany រងការខឹងសម្បារយ៉ាងខ្លាំងពីអ្នកគាំទ្រ

6 Videos


តាមប្រភបព័ត៌មានពីទីក្រុងសេអ៊ូល បានឲ្យដឹងថា កាលពីរាត្រីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៦ នេះក្រុម ហ៊ុន SM Entertainment របស់កូរ៉េខាងត្បូងបានដឹកនាំក្រុមតន្ត្រីសម័យយុវនារី ទៅប្រគុំតន្ត្រីជាលក្ខណៈគ្រួ សារមួយឈ្មោះហៅថា SMTOWN នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយក្នុងចំណោមតារាចម្រៀងសុទ្ធតែស្រី ទាំងអស់នោះក៏មានវត្តមានតារាចម្រៀងនាង Tiffany Han ដែលធ្លាប់រស់នៅអាមេរិក ម្នាក់ផងដែរ ។
Tiffany រងការខឹងសម្បារយ៉ាងខ្លាំងពីអ្នកគាំទ្រ
បន្ទាប់ពីការប្រគុំតន្ត្រីចប់នាង Tiffany Han បានបង្ហោះសារនៅក្នុង Instagram ថា អរគុណដល់ អ្នកគាំទ្រជនជាតិជប៉ុន ដែលធ្វើឲ្យអ្នកគាំទ្រកូរ៉េ ខឹងយ៉ាងខ្លាំង ។ តាមពិតទៅកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦ គឺជាថ្ងៃបុណទិវា «រំដោះជាតិ» របស់ប្រទេសកូរ៉េខាង ត្បូង ព្រោះនៅក្នុងថ្ងៃនេះ គឺជាថ្ងៃរំលឹកដល់ជោគជ័យរបស់កូរ៉េ ប្រឆាំងនឹងកងទ័ពជប៉ុន នៅក្នុងសង្គ្រាមលោក លើកទី ២ ហើយក៏តំណាងឲ្យថ្ងៃបញ្ចប់នៃសម័យកាលត្រួតត្រារបស់ពួកអាណានិគមជប៉ុន ផងដែរ ។
Tiffany រងការខឹងសម្បារយ៉ាងខ្លាំងពីអ្នកគាំទ្រ
ប៉ុន្តែស្រាប់ តែនៅយប់ពាក់កណ្តាលអធ្រាត្រនាង Tiffany Han បានបង្ហោះរូបថត ៤ សន្លឹកដោយក្នុងចំណោមនោះក្រៅពី មានរូបថតទង់ជាតិជប៉ុន ១ សន្លឹកហើយនោះ ក៏មានរូបថត ១ សន្លឹកទៀតដែលតំណាងឲ្យទង់ជាតិនាសម័យ កាលយោធានិយមជប៉ុន ព្រមទាំងមានអមដោយអក្សរ TOKYO JAPAN ទៀតផង ។ ភ្លាមៗនោះបានធ្វើឲ្យ អ្នកលេងហ្វេសប៊ុកនាំគ្នាមានប្រតិកម្ម ហើយមានអ្នកខ្លះបានបង្ហោះសារ ដោយបានបន្ទោសនាងថា មិនចេះមើល ពេលវេលា និង មានខ្លះទៀតបានសរសេរថា បញ្ជូននាងទៅអាមេរិក វិញ ។
Tiffany រងការខឹងសម្បារយ៉ាងខ្លាំងពីអ្នកគាំទ្រ
ពេលនាងត្រឡប់មកដល់ព្រលានយន្តហោះប្រទេសកូរ៉េខាងត្បូង វិញមានទឹកមុខស្រងូតស្រងាត់ ព្រោះ នាងយល់ឃើញថា ជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយដែលមិនគួរឲ្យកើតមានឡើង ។ មិនបង្អង់យូរនាងក៏បានផ្ញើសារសុំ អភ័យទោសពីសំណាក់អ្នកគាំទ្រ ព្រមទាំងបានសន្យាថា ថ្ងៃក្រោយមិនឲ្យមានរឿងបែបនេះកើតឡើងសារជាថ្មី ទៀតឡើយ ។

ប៉ុន្តែទោះជាបានផ្ញើសារសុំទោសក្តី ក៏នៅតែមិនអាចរម្ងាប់ចិត្តអ្នកក្តៅក្រហាយមួយចំនួនបានដែរ ហើយពិតមែនតែមានមនុស្សចំនួនចេញមុខមកសម្របសម្រួលជួសនាងយ៉ាងណាក្តី ក៏នៅមានអ្នកខ្លះនៅតែខឹង សម្បារដោយផ្ញើសារផ្តាំថា ត្រូវតែឲ្យនាងដើរចេញដោយសន្សឹមៗ ៕ គ ឡេង