អ្នកស្រី ជា ចាន់ណា​គ្រី ទទួលបាន​មេដាយ The Order of the Sacred Treasure, Silver Rays​ពី​ទូត​ជប៉ុន​ និពន្ធដោយ : ថ្មីៗ       August-19-2016, 7:39 pm         258

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នកស្រី ជា ចាន់ណា​គ្រី ទទួលបាន​មេដាយ The Order of the Sacred Treasure, Silver Rays​ពី​ទូត​ជប៉ុន​​អ្នកស្រី ជា ច័ន្ទ​ណាគ្រី អតីត​បុគ្គលិក​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានទទួល​មេដាយ The Order of the Sacred Treasure, Silver Rays ពី​ស្ថានទូត​ជប៉ុន ដែលជា​ការទទួលស្គាល់ ការរួមចំណែក​របស់​អ្នកស្រី ក្នុង​សកម្មភាព​នានា​របស់​ស្ថានទូត​ជប៉ុន​នៅ​ប្រទេស​កម្ពុជា​។  ពិធី​បំពាក់​មេដាយ​នេះ បានរៀបចំ​នៅ​ថ្ងៃទី​១៦ ខែសីហា នា​និវេសនដ្ឋាន លោក គូ​ម៉ា​ម៉ា​រុ​យូ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​។

​លោក គូ​ម៉ា​ម៉ា​រុ យូ​ជិ បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​មេដាយ​ថា មេដាយ​នេះ គឺជា​ការផ្ដល់​កិត្តិយស​ជូន ក្នុងនាម​ប្រទេស​ជប៉ុន សម្រាប់​ជាការ​ស​សើរ​ដល់​សមិទ្ធិផល​យ៉ាង​ធំធេង របស់​អ្នកស្រី ក្នុង​ការជួយ​ដល់​ការងារ​ការទូត​នៅ​បរទេស​របស់​ប្រទេស​ជប៉ុន​។ លោក​ឯកអគ្គរាជទូត បន្ត​យ៉ាង​ដូច្នេះ​ថា​៖«​ពួកយើង​សង្ឃឹមថា នឹង​អាចធ្វើ​ការពង្រីក​សកម្ម​ភាព​ការទូត​បន្ថែមទៀត ដើម្បី​ចូលរួម​ជា​ចំណែក​ដល់​ការរីកចម្រើន នៃ​មិត្តភាព​របស់​ប្រទេស​ទាំងពីរ​»​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ពី​ការប្រគល់​មេដាយ​និ​ទាឃ​រដូវ​ឆ្នាំ​២០១៦ សម្រាប់​ជនបរទេស​។ លោកស្រី ជា ច័ន្ទ​ណាគ្រី ជា​ជនបរទេស​១​រូប​ក្នុងចំណោម​ជនបរទេស​ទាំង​៩១​រូប ហើយ​លោកស្រី​ទទួលបាន​មេដាយ The Order of the Sacred Treasure, Silver Rays ។​

​នៅក្នុង​សុន្ទរកថា របស់លោក គូ​ម៉ា​ម៉ា​រុ យូ​ជិ នៅក្នុង​ពិធី​ប្រគល់​មេដាយ បាន​បញ្ជាក់ថា អ្នកស្រី ជា ចាន់ណា​គ្រី បាន​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ស្ថានទូត​ជប៉ុន រយៈពេល​២៣​ឆ្នាំ ៨​ខែ ពោលគឺ​ចាប់តាំងពី​ពេល​ស្ថានទូត​ទើប​បើក​ឡើងវិញ​ក្នុង​ឆ្នាំ​១៩៩២ រហូតដល់​ឆ្នាំ​២០១៥ ។ លោក គូ​ម៉ា​ម៉ា​រុ យូ​ជិ បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​បំពេញការងារ  អ្នកស្រី បាន​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​អនុវត្ត​គម្រោង​ជំនួយ​ឧបត្ថម្ភ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន​(ODA) ដល់​ប្រទេស​កម្ពុជា និង​បាន​ចូលរួម​ជា​ចំណែក​មួយ ក្នុងការ​រឹតបន្តឹង​ចំណង​ទំនាក់ទំនង​មិត្តភាព រវាង​ប្រទេស​ទាំងពីរ និង​ការអភិវឌ្ឍ​បន្ថែមទៀត​នូវ​ការរួបរួម​សន្តិភាព​របស់​ប្រទេស​កម្ពុជា​។

​ការយកចិត្តទុកដាក់ ម៉ឺង​ម៉ា​ត​និង​ម៉ត​ចត់​របស់​អ្នកស្រី​ចំពោះ​ការងារ​គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​បុគ្គលិក​ស្ថានទូត​ដ៏ទៃទៀត ហើយ​អ្នកស្រី​ក៏បាន​ចូលរួម​ជួយ​ជ្រោមជ្រែង​ដល់​ការបណ្តុះបណ្តាល​បុគ្គលិក​ក្មេងៗ​នៅក្នុង​ស្ថានទូត​ផងដែរ​។​

​បន្ទាប់ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​មក ស្ថានទូត​ជប៉ុន​បានចាប់ផ្តើម​ធ្វើ​សកម្មភាព​របស់ខ្លួន​ឡើងវិញ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​១៩៩២​។ បន្ទាប់ពី​បាន​បម្រើ​ការងារ​ជា​មន្ត្រីការទូត​នៅ​ក្រសួងការបរទេស​កម្ពុ​ជា​មក លោកស្រី ជា ច័ន្ទ​ណាគ្រី បាន​ចាប់ ផ្តើមធ្វើ​ការ​នៅ​ស្ថានទូត​ជប៉ុន​តាំងតែ​ពី​ការចាប់ផ្តើម​បើក​ស្ថានទូត​ជប៉ុន​ឡើងវិញ​។ លោកស្រី​បានរួម​ចំណែក​ដ៏​គួរអោយកត់សំគាល់​ក្នុង​សកម្មភាព​សំខាន់ៗ​របស់​ស្ថានទូត​ជប៉ុន​អស់​រយៈពេល​២៣​ឆ្នាំ និង​៨​ខែ​។