ចិន បង្អួត​សម្រស់​«​រថក្រោះ​បើក​លើទឹក​ប្រភេទ​ថ្មី​»​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និពន្ធដោយ : ថ្មីៗ       August-19-2016, 8:19 pm         746

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន បង្អួត​សម្រស់​«​រថក្រោះ​បើក​លើទឹក​ប្រភេទ​ថ្មី​»​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានបង្ហាញ​សព្វាវុធ​យោធា​ថ្មី ដែលជា​ប្រភេទ​រថក្រោះ​អាច​បើក​លើទឹក​នៅក្នុង​សមុទ្រ​ចិខ​ខាងត្បូង​។ វត្តមាន​សព្វាវុធ​នេះ ត្រូវបាន​បង្ហាញឡើង ក្នុង​សមយុទ្ធ​យោធា​លើ​វិញ្ញាសារ​នៃ​ចូល​ចត​រយៈ​ចម្ងាយ​ឆ្ងាយ​។

​ការ​សែត​ចិន People’s Daily បាន​ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែសីហា​នេះ ដោយបាន​ពណ៌នា​ជាមួយ​រូបភាព​ប្រាំពីរ​សន្លឹក​នៃ​សព្វាវុធ​ថ្មី​របស់​ក្រុង​ប៉េកាំង​យ៉ាង​ដូច្នេះ​ថា «​រថក្រោះ​បើក​លើទឹក​ដែល​ត្រូវបាន​រចនា​ម៉ូដ​ថ្មី​មួយគ្រឿង ត្រូវបាន​បង្ហាញ​នៅក្នុង​សមយុទ្ធ​នៃ​ការចូល​ចត រយៈពេល​បួន​ថ្ងៃ ដែល​ដឹកនាំ​ដោយ​កង​នាវា​សមុទ្រ​ចិន​ខាងត្បូង​។ សមយុទ្ធ​នោះ បានចាប់ផ្តើម​ពីថ្ងៃ​ទី​១៤ ខែសីហា​កន្លងទៅ​»​។
ចិន បង្អួត​សម្រស់​«​រថក្រោះ​បើក​លើទឹក​ប្រភេទ​ថ្មី​»​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និពន្ធដោយ : ថ្មីៗ       August-19-2016,  8:19 pm         746

​សូម​ជម្រាប​ផងដែរ​ថា រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​ប៉េកាំង បានធ្វើ​សមយុទ្ធ​យោធា​ជា​បន្តបន្ទាប់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ក្រុង​ប៉េកាំង បាន​អះអាងថា ធ្វើឡើង​តាម​ទម្លាប់​របស់ខ្លួន​ដើម្បី​បង្កើន​សមត្ថភាព​យោធា​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​បច្ចុប្បន្ន ខណៈ មជ្ឈដ្ឋាន​អន្តរជាតិ មើលឃើញថា ជា​សកម្មភាព​មួយ​ដែល​អាច​ប្រែក្លាយ​សមុទ្រ​ចិន​ខាងត្បូង​ទៅជា​តំបន់​យោ​ធូប​នីយកម្ម​។
ចិន បង្អួត​សម្រស់​«​រថក្រោះ​បើក​លើទឹក​ប្រភេទ​ថ្មី​»​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និពន្ធដោយ : ថ្មីៗ       August-19-2016,  8:19 pm         746

​អ្វី​គួរកត់សម្គាល់​នោះ ការបញ្ចេញ​សកម្មភាព​យោធា​ញឹកញាប់​របស់​ចិន ត្រូវបាន​គេ​សង្កេតឃើញថា​ធ្វើឡើង បន្ទាប់ពី​តុលាការអន្តរជាតិ​ក្រុងឡាអេ បានប្រកាស​សាលក្រម​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​តាម​បណ្តឹង​របស់​ហ្វីលីពីន នៅ​ថ្ងៃទី​១២ ខែកក្កដា ដោយ​បកស្រាយ​ថា សកម្មភាព និង​ការទាមទារ​របស់​ចិន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់ ពោលគឺ​បាន​បំពាន​ច្បាប់​អន្តរជាតិ​។ តែ​ភ្លាមៗ​នោះ មេដឹកនាំ​កំពូលៗ​ចិន បានប្រកាស​មិន​អនុវត្ត និង​ការពារ​អធិបតេយ្យ​ខ្លួន​តាម​គ្រប់​មធ្យោបាយ​។ ជាពិសេស​នោះ រដ្ឋមន្ត្រី​ការពារ​ជាតិចិន បានប្រកាស​រហូតដល់​ឲ្យ​ប្រជាជន និង​ទាហាន​ត្រៀមខ្លួន​សម្រាប់​ស​ង្គ្រា​ម​នៅ​សមុទ្រ​ទៀតផង​៕