ប្រធានក្រុមអ្នកកាសែត និងជាទីប្រឹក្សាទូរទស្សន៍ឧកញ៉ា គិត ម៉េង ម្នាក់ ត្រូវបានបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ

​ជាទី​ប្រឹក្សា​ទូរទស្សន៍​ CTN,​ CNC​ និង​ My​ TV​ របស់​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ ផង​ ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​(​សស​សក​)​ផង​ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ម្នាក់​ផង​ គឺ​ឯកឧត្តម​ ហ៊ុយ​ វណ្ណៈ​ ត្រូវ​បាន​សម្រេច​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ និង​ត្រូវ​បម្រើ​ការងារ​នៅ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ​ហើយ​ ដោយ​ប្រកាស​លេខ​៦០១១​ប្រក​ ចុះ​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៦​ របស់​ក្រសួងមហាផ្ទៃ​ ។​

ប្រធានក្រុមអ្នកកាសែត និងជាទីប្រឹក្សាទូរទស្សន៍ឧកញ៉ា គិត ម៉េង ម្នាក់ ត្រូវបានបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ

​លោក​ ហ៊ុយ​ វណ្ណៈ​ ទីប្រឹក្សា​ទូរទស្សន៍​ CTN,​ CNC​ និង​ My​ TV​ របស់​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា​ ដែល​ធ្លាប់​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​)​ មាន​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​ និង​ត្រូវជា​កូនប្រុស​ពៅ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ប្រធាន​នោះ​ ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/៣៤១​ ចុះ​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៥​ ។​

ប្រធានក្រុមអ្នកកាសែត និងជាទីប្រឹក្សាទូរទស្សន៍ឧកញ៉ា គិត ម៉េង ម្នាក់ ត្រូវបានបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ

​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ឯកឧត្តម​ ហ៊ុយ​ វណ្ណៈ​ ត្រូវ​បាន​សម្រេច​ទទួលស្គាល់​ជា​ប្រធាន​ ឬ​ជា​គណៈនាយក​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​(​សស​សក​)​ ដោយ​ប្រកាស​លេខ​២៨៩​ពម​.​ប្រក​ ចុះ​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៦​ របស់​ក្រសួង​ព័ត៌មាន​ ។​

ប្រធានក្រុមអ្នកកាសែត និងជាទីប្រឹក្សាទូរទស្សន៍ឧកញ៉ា គិត ម៉េង ម្នាក់ ត្រូវបានបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ

​ឥឡូវនេះ​ ឯកឧត្តម​ ហ៊ុយ​ វណ្ណៈ​ បាន​ក្លាយជា​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ និង​បម្រើ​ការងារ​នៅ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ​ និង​ហ៊ឺហា​ហើយៗ​គេ​រំពឹង​ទុក​ថា​ ឯកឧត្តម​ ហ៊ុយ​ វណ្ណៈ​ នឹង​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ជា​ហូរហែ​បន្ត​ទៀត​ក្នុង​រយៈពេល​ដ៏​ខ្លី​ ក្នុង​ករណី​ឯកឧត្តម​រូប​នេះ​បំពេញការងារ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ល្អ​ តាម​ការ​ចង់បាន​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​មាន​អំណាច​លើសលប់​ ៕​

Related