អាជ្ញាធរ​អប្សរា​ប្រាប់​ទេសចរ​ឲ្យ​ប្រយ័ត្ន​ពេល​លេង​ហ្គេម Pokémon Go ក្នុង​តំបន់​អង្គរ​ និពន្ធដោយ : អ៊ីសា រ៉ហានី       August-19-2016, 8:39 pm         518

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាជ្ញាធរ​អប្សរា​ប្រាប់​ទេសចរ​ឲ្យ​ប្រយ័ត្ន​ពេល​លេង​ហ្គេម Pokémon Go ក្នុង​តំបន់​អង្គរ​​សៀមរាប​៖ Pokémon Go គឺជា​ល្បែង​ហ្គេម​ប្រភេទ​ថ្មី ហើយ​វា​បាននិងកំពុង​ពង្វក់​អ្នក​ដែល​និយម​លេងល្បែង​ប្រភេទ​នេះ​។ អាជ្ញាធរ​ជាតិ​អប្សរា បានចេញ​សេចក្តីជូនដំណឹង​របស់​ខ្លួន ដោយ​ឲ្យ​ភ្ញៀវទេសចរ ឫ​អ្នក​និយម​លេង​ប្រភេទ​ហ្គេម Pokémon Go ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​គោរព​តាម​ការណែនាំ​របស់​ភ្នាក់ងារ​ទេសចរ ជៀសវាង​ចូល​តំបន់ហាមឃាត់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​។​

​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១៩ សីហា ឆ្នាំ​២០១៦ បានធ្វើការ​កត់សម្គាល់​ចំពោះ​គ្រោះថ្នាក់​នានា ដែល​ធ្លាប់​កើតមាន​ចំពោះ​អ្នកលេង​ហ្គេម Pokémon Go​។ ហ្គេម​ប្រភេទ​នេះ ត្រូវបាន​ប្រទេស​មួយចំនួន​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ពួកគេ​លេង ដោយសារ​បារម្ភ​ពី​សុវត្ថិភាព និង​គ្រោះថ្នាក់​នានា​។​

​ហ្គេម Pokémon Go តម្រូវ​ឲ្យ​អ្នកលេង​ត្រូវ​ស​ម្លឹ​ក​មើល​ទូរ​សព្ទ និង​ដើរ​តាម​ទីតាំង​ភូមិសាស្ត្រ​នានា ទោះបី​ពួកគេ​ស្ថិតក្នុង​កាលៈទេសៈ ឫ​ទីតាំង​ណាក៏ដោយ ដើម្បី​ស្វែងរក​ចាប់​តុក្កតា Pokémon​។ «​ប្រទេស​មួយចំនួនទៀត​បានសម្រេច​ហាមឃាត់​ការលេង​ល្បែង​នេះ ព្រោះ​ល្បែង​នេះ​បាន​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ដូចជា​ដើរ​បុក​វត្ថុ​នានា ការដើរ​រុករាន​ក្នុង​ទីកន្លែង​ណាមួយ ការចូល​ក្នុង​តំបន់ហាមឃាត់ ការឡើង​ផ្លោះ​របង​ជញ្ជាំង​ឬ​សំណង់ ឬ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​»​។ នេះ​ជា​ខ្លឹមសារ ក្នុង​សេចក្តីជូនដំណឹង​ខាងដើម​។​

​មិនបាន​ហាមឃាត់​នោះទេ អាជ្ញាធរ​ជាតិ​អប្សរា គ្រាន់តែ​រម្លឹក​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​និយម​លេង​ហ្គេម Pokémon Go  ត្រូវមាន​ការប្រុងប្រយ័ត្ន និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ លើសពីនេះ ពួកគេ​ត្រូវគោរព​ភ្នាក់ងារ​ទេសចរ និង​ស្លាក​សញ្ញា​សម្គាល់​នានា​ក្នុង​បរិវេណ​ប្រាសាទ ជៀសវាង​ចូលទៅ​តំបន់ហាមឃាត់​។​ល​។​

​កាលពីពេល​ថ្មីៗ​នេះ នៅ​សារមន្ទីរ​ស​២១ ដែល​គេ​ស្គាល់​ថា ជា​កន្លែង​ប្រល័យពូជសាសន៍​មួយ​នៅ​សម័យ ប៉ុល ពត ក៏បាន​ធ្វើការ​ណែនាំ​មិន​ឲ្យ​ទេសចរ​លេង​ហ្គេម​ប្រភេទ​នេះនោះ​ដែរ​។ ព្រោះ​ហ្គេម​ប្រភេទ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ ដល់​ជនរងគ្រោះ​នៅ​ទីនោះ​៕