បាញ់សម្លាប់ខ្លួនឯង ក្រោយចូលប្លន់ហាងលក់ទូរស័ព្ទ

6 Videos


ចោរដែលចូលទៅភ្ជង់ប្លន់យកទូរស័ព្ទសេរីទំនើបចំនួន ៦ គ្រឿងពីហាងលក់ទូរស័ព្ទដៃ«លឹម ហាវ» នៅក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី ១៨ សីហា ២០១៦ ម្សិលមិញនោះ បានបាញ់សម្លាប់ខ្លួនឯងហើយនាព្រឹកព្រលឹមថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៦ នេះ នៅខណ្ឌឫស្សីកែវ ។

បាញ់សម្លាប់ខ្លួនឯង ក្រោយចូលប្លន់ហាងលក់ទូរស័ព្ទ

ចោររូបនេះបានបាញ់សម្លាប់ខ្លួនឯងខណៈពេលដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងអាវុធហត្ថខណ្ឌឫស្សីកែវ កំពុងធ្វើការឡោមព័ទ្ធតាំងពីយប់មកនោះ ។

បាញ់សម្លាប់ខ្លួនឯង ក្រោយចូលប្លន់ហាងលក់ទូរស័ព្ទ

មន្ត្រីអាវុធហត្ថដែលចូលរួមប្រតិបត្តិការណ៍នេះបានបញ្ជាក់ថា «នៅពេលដែលកម្លាំងត្រៀមចូលទៅចាប់នោះ ស្រាប់តែឮសំឡេងផ្ទុះផូង ! ហើយពេលទៅមើលឃើញជនសង្ស័យរូបនេះស្លាប់បាត់ទៅហើយ ដោយសារបាញ់សម្លាប់ខ្លួនឯង» ។

បាញ់សម្លាប់ខ្លួនឯង ក្រោយចូលប្លន់ហាងលក់ទូរស័ព្ទ

ចោរមួយរូបនេះគឺជាមុខសញ្ញាប្លន់យ៉ាងសកម្មនៅរាជថានីភ្នំពេញកាលពីពេលកន្លងទៅផងដែរ ដែលកម្លាំងមានសមត្ថកិច្ចមិនអាចធ្វើអ្វីគេបានឡើយ ទើបតែពេលនេះអស់លាក់ និង ទាល់ច្រកបាញ់សម្លាប់ខ្លួនឯងតែម្តង ៕

សុថាត់

បាញ់សម្លាប់ខ្លួនឯង ក្រោយចូលប្លន់ហាងលក់ទូរស័ព្ទបាញ់សម្លាប់ខ្លួនឯង ក្រោយចូលប្លន់ហាងលក់ទូរស័ព្ទ

បាញ់សម្លាប់ខ្លួនឯង ក្រោយចូលប្លន់ហាងលក់ទូរស័ព្ទបាញ់សម្លាប់ខ្លួនឯង ក្រោយចូលប្លន់ហាងលក់ទូរស័ព្ទបាញ់សម្លាប់ខ្លួនឯង ក្រោយចូលប្លន់ហាងលក់ទូរស័ព្ទបាញ់សម្លាប់ខ្លួនឯង ក្រោយចូលប្លន់ហាងលក់ទូរស័ព្ទ