៤ សន្លឹក ពីតារាសម្តែង អ៊ុន សិទ្ធា ស្វីតគួរឱ្យច្រណែន!

6 Videos


ថ្មីៗនេះ គេបានឃើញរូបថតបួនសន្លឹករបស់តារាសម្តែងសម្បុរស្រអែម លោក អ៊ុន សិទ្ធា  បង្ហាញភាពផ្អែមល្ហែមជាមួយស្រីស្អាតម្នាក់នៅតំបន់មាត់សមុទ្រ ដែលមើលទៅរូម៉ែនទិចគួរ អោយច្រណែន ។ ប៉ុន្តែគេមិនបានដឹងថា តើរូបទាំងនោះជាឈុតនៅក្នុងការសម្តែងរឿង ឬ យ៉ាងណានោះទេ ?

៤ សន្លឹក ពីតារាសម្តែង អ៊ុន សិទ្ធា ស្វីតគួរឱ្យច្រណែន!

រូបថតទាំងបួនសន្លឹករបស់តារាសម្តែង អ៊ុន សិទ្ធា បានធ្វើអោយមហាជនមួយចំនួនមានការចាប់អារម្មណ៍ ដោយអ្នកខ្លះនិយាយថា ស្រីស្អាតម្នាក់នោះគឺជាគូស្នេហ៍របស់លោក តែអ្នកខ្លះទៀតគិតថា ជាឈុតឆាកនៅក្នុងការសម្តែងរឿងឬថតឈុតពាណិជ្ជកម្ម ។ អ្វីដែលគេកត់សំគាល់នោះ ចាប់តាំងពីចូលប្រលូកក្នុងសិល្បៈមក គេកម្រឃើញលោក អ៊ុន សិទ្ធា និយាយពីរឿងគូស្នេហ៍នោះទេ ។

៤ សន្លឹក ពីតារាសម្តែង អ៊ុន សិទ្ធា ស្វីតគួរឱ្យច្រណែន!

លោក អ៊ុន សិទ្ធា គឺជាតារាសម្តែងនិងបង្ហាញម៉ូដ ដែលមានប្រជាប្រិយភាពនៅក្នុងសង្គមសិល្បៈ ។ ក្រៅពីនេះលោកក៏បានលេចមុខនៅក្នុងឈុតពាណិជ្ជកម្មមួយចំនួនដែរ។លោកក៏ជាអ្នកបង្ហាញម៉ូដអោយ ហាងកែសម្ជស្សមួយ ។

៤ សន្លឹក ពីតារាសម្តែង អ៊ុន សិទ្ធា ស្វីតគួរឱ្យច្រណែន!

ថ្មីៗនេះលោកទើបធ្វើដំណើរទៅប្រទេសថៃ រួមជាមួយតារាចម្រៀង ទេព បូព្រឹក្ស និងម្ចាស់ហាងកែសម្ជស្សដើម្បីទៅបំពេញការងារមួយចំនួនផងដែរ ៕

ចេនី