បញ្ឆោត​ក្មេងស្រី​អាយុ​១២​ឆ្នាំ ទិញ​ទូរស័ព្ទ​ឲ្យ​១​គ្រឿង​ហើយ​ល្បួង​រំលោភ​បានសម្រេច​ជាច្រើន​ដង និង​គំរាម​សម្លាប់​បើ​ហ៊ាន​និយាយប្រាប់​គេ​

ភ្នំពេញ៖ យុវជនម្នាក់បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១២ឆ្នាំ បានសម្រេចជាច្រើនលើក ព្រមទាំងគំរាមសម្លាប់ចោល បើសិនហ៊ានប្រាប់រឿងនេះដល់អ្នកណាម្នាក់ តែនាងបានប្រាប់ការឈឺចាប់នេះដល់ម្តាយមីង ហើយ ក្រុមគ្រួសារនាងបានប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ឈានដល់ចាប់វាយខ្នោះជនសង្ស័យភ្លាមៗ កាលពី យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៩០០ ក្រុមទី១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។

KA-19-08-2016-12

សមត្ថកិច្ចខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះថន ធារ៉ា ហៅ (ធា) អាយុ១៨ឆ្នាំ មានមុខ របរកម្មករលក់គ្រឿងរថយន្ត ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ ។ រីឯជនរងគ្រោះឈ្មោះ ប សជត អាយុ១២ឆ្នាំ ជាសិស្ស ស្នាក់នៅជាមួយម្ដាយម៉ីងនៅចំណុចកើតហេតុខាងលើ។ សូមបញ្ជាក់ថា ជនល្មើស ត្រូវបានបន្តឃុំខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿងចាត់ការ តាមនិតិវិធី ។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា តាមការ រៀបរាប់ឲ្យដឹងពីជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ មុនពេលកើតហេតុ តាំងពីអំឡុងខែ មិថុនា ឆ្នាំ២០១៦ ជនសង្ស័យបានបបួលជនរងគ្រោះទៅទិញទូរស័ព្ទ១គ្រឿង និងភ្ជាប់អ៊ិនណេតដើម្បីចុចមើលកំម្សាន្ដ រួចជនសង្ស័យបានបន្តសកម្មភាពល្បួងរំលោភជនរងគ្រោះទាល់ តែបានសម្រេចជាច្រើនដង ខណៈនោះជនសង្ស័យខ្លាចបែកធ្លាយរឿងទើបប្រើកូនកាំបិតដើម្បីគំរាមសម្លាប់ជនរងគ្រោះបើសិនហ៊ានយករឿងនេះប្រាប់ទៅប្រាប់ម្ដាយមីង។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់បន្តទៀតថា ក្រោយជនសង្ស័យរំលោភជាច្រើនដងទើបបណ្ដាលឲ្យជន រងគ្រោះមានអាការៈស្លេកស្លាំងហើយម្ដាយមីងរបស់ក្មេងស្រីរងគ្រោះមានការសង្ស័យក៏សួរនាំស្រាប់តែបែកធ្លាយរឿងជនសង្ស័យខាងលើបានប្រើកាំបិតគំរាមសម្លាប់ និងរំលោភបានសម្រេចជាច្រើនដង មកហើយតាំងពីអំឡុង ខែមិថុនា រហូតមកដល់យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ៕