សង្គម​ស៊ីវិល​ចំនួន៦០ ស្នើ​ឲ្យ​តុលាការ​ដោះលែង​ស្ត្រី​បឹងកក់២នាក់ ដែល​ចូលរួម​ក្នុង​យុទ្ធនាការ «ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ» និពន្ធដោយ : ម៉ៅ សុផា       August-19-2016, 10:26 pm         10

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សង្គម​ស៊ីវិល​ចំនួន៦០ ស្នើ​ឲ្យ​តុលាការ​ដោះលែង​ស្ត្រី​បឹងកក់២នាក់ ដែល​ចូលរួម​ក្នុង​យុទ្ធនាការ «ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ»ភ្នំពេញ៖ នៅ​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ សង្គម​ស៊ីវិល​ចំនួន៦០ បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា ដើម្បី​ទាមទារ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ ទម្លាក់​ការចោទប្រកាន់ ហើយ​ដោះលែង លោកស្រី ទេព វ​ន្នី និង​លោកស្រី បូ​វ សោភា ឲ្យ​មាន​សេរីភាព​ឡើងវិញ។ អ្នក​ទាំង២ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​បញ្ជូនទៅ​ឃុំ​បណ្តោះអាសន្ន ដោយសារតែ​ចូលរួម​ក្នុង​យុទ្ធ​ការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ។

នៅក្នុង​សេចក្តីថ្លែងការណ៍​ខាងលើ សង្គម​ស៊ីវិល​ទាំងនោះ មិន​ត្រឹមតែ​ទទូច​ឲ្យ​ផ្តល់​សេរីភាព ដល់ លោកស្រី ទេព វ​ន្នី និង​លោកស្រី បូ​វ សោភា ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ស្នើ​ឲ្យ​គោរព​សិទ្ធិ​នៃ​ការប្រមូលផ្តុំ​ដោយ​អហិង្សា ទៀតផង។ សេចក្តីថ្លែងការណ៍នោះ បាន​ឲ្យ​ដឹង​ទៀតថា ការចូលរួម​ក្នុង​យុទ្ធ​ការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។

លោកស្រី ទេព វ​ន្នី និង​លោកស្រី បូ​វ សោភា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ខណៈដែល​អ្នក​ទាំង២ ចូលរួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ជាមួយនឹង​សកម្មជន​រួមទាំង​ប្រជាពលរដ្ឋ​ដទៃទៀត។ រហូតដល់​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ សកម្មជន​បឹងកក់​ទាំង២នាក់​នេះ ត្រូវបាន​តុលាការ​ចោទ​ពីបទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧទ​ក្រិ​ដ្ឋ​ជាអាទិ៍» ហើយក៏​សម្រេច​នាំខ្លួន​ទៅ​ឃុំឃាំង​បណ្តោះអាសន្ន។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។

សូមរម្លឹកថា ក្រោយពី​លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) រួមទាំង​មន្ត្រី​អាដហុក៤រូប​ទៀត គឺ​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ត្រូវបាន​តុលាការ​ចោទប្រកាន់ ហើយ​បញ្ជូនទៅ​ឃុំខ្លួន សង្គម​ស៊ីវិល​មួយចំនួន សកម្មជន​ដីធ្លី ប្រជាពលរដ្ឋ និង​ព្រះសង្ឃ ក៏​ចាប់ផ្តើម បង្កើត​យុទ្ធ​ការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង៥នេះ។ បើតាម​ការចោទប្រកាន់​របស់​តុលាការ មន្ត្រី​គជប និង​មន្ត្រី​អាដហុក សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ៕