ព្រំប្រទល់​រដ្ឋបាល​ខណ្ឌ​នៃ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​កែសម្រួល​ថ្មី​

​យោង​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ព្រំប្រទល់​រដ្ឋបាល​ខណ្ឌ​នៃ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​កែសម្រួល​ថ្មី​ ដោយ​ស្មារតី​អនុក្រឹត្យ​លេខ​១៥១​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ ដូច​ខាងក្រោម​ ៖

ព្រំប្រទល់​រដ្ឋបាល​ខណ្ឌ​នៃ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​កែសម្រួល​ថ្មី​

១-​ព្រំប្រទល់​រដ្ឋបាល​រវាង​ខណ្ឌមានជ័យ​ ជាមួយ​ខណ្ឌទួលគោក​ និង​ខណ្ឌចំការមន​ ត្រូវ​បាន​កែសម្រួល​ ដោយ​យក​អ័ក្ស​ផ្លូវ​លេខ​២៧១​ ធ្វើ​ជា​ព្រំប្រទល់​រដ្ឋបាល​ថ្មី​ ដោយ​គិត​ចាប់ពី​ព្រំប្រទល់​ខណ្ឌ​សែន​សុខ​ រហូត​ដល់​មហាវិថី​ព្រះ​នរោត្តម​ ។​
២-​ព្រំប្រទល់​រដ្ឋបាល​រវាង​ខណ្ឌមានជ័យ​ និង​ខណ្ឌដង្កោ​ ត្រូវ​បាន​កែសម្រួល​ ដោយ​យក​អ័ក្ស​ផ្លូវ​លេខ​៣៧១​ និង​ផ្លូវលំ​មាន​ស្រាប់​ ធ្វើ​ជា​ព្រំប្រទល់​រដ្ឋបាល​ថ្មី​ ។​
៣-​ព្រំប្រទល់​រដ្ឋបាល​រវាង​ខណ្ឌឫស្សីកែវ​ ជាមួយ​ខណ្ឌទួលគោក​ និង​ខណ្ឌដូនពេញ​ ត្រូវ​បាន​កែសម្រួល​ ដោយ​យក​អ័ក្ស​ផ្លូវ​លេខ​៥៩៨​ ផ្លូវ​លេខ​៣៥៥​ ផ្លូវ​លេខ​២៧៨​ និង​ផ្លូវ​លេខ​៧០​ ធ្វើ​ជា​ព្រំប្រទល់​រដ្ឋបាល​ថ្មី​ ។​
៤-​ព្រំប្រទល់​រដ្ឋបាល​រវាង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ជាមួយ​ខណ្ឌដង្កោ​ ខណ្ឌមានជ័យ​ និង​ខណ្ឌ​សែន​សុខ​ ត្រូវ​បាន​កែសម្រួល​ ដោយ​យក​ផ្លូវ​ធ្វើ​ជា​ព្រំប្រទល់​រដ្ឋបាល​ថ្មី​ ។​
៥-​ព្រំប្រទល់​រដ្ឋបាល​រវាង​ខណ្ឌដូនពេញ​ ជាមួយ​ខណ្ឌចំការមន​ និង​ខណ្ឌ​ជ្រោយចង្វា​ ត្រូវ​បាន​កែសម្រួល​ ដោយ​យក​ត្រង់​ទន្លេចតុមុខ​ ជា​ព្រំប្រទល់​រដ្ឋបាល​ថ្មី​ ។​
៦-​ព្រំប្រទល់​រដ្ឋបាល​រវាង​ខណ្ឌ​ព្រែក​ព្នៅ​ និង​ខណ្ឌឫស្សីកែវ​ ត្រូវ​បាន​កែសម្រួល​ ដោយ​យក​អ័ក្ស​ផ្លូវ​ទំនប់​កប់​ស្រូវ​ ធ្វើ​ជា​ព្រំប្រទល់​រដ្ឋបាល​ថ្មី​ ដោយ​គិត​ចាប់ពី​ស្ថានីយ៍​បូមទឹក​កប់​ស្រូវ​ ដល់​ផ្លូវជាតិ​លេខ​៥​ ៕​

Related