អាជ្ញាធរជាតិអប្សរា ដាក់សញ្ញាសម្គាល់នៅអង្គរ រំឭកអ្នកលេងហ្គេម Pokémon Go

6 Videos


ដោយសារតែថ្មីៗនេះ ល្បែង Pokémon Go ដែលទើបបង្កើតឡើងបានទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំងពីមជ្ឈដ្ឋានពិភពលោកជាពិសេសយុវជននិងអ្នកនិយមលេងហ្គេមរហូតខ្លះភ្លេចខ្លួនបណ្តាលឲ្យមានគ្រោះថ្នាក់ទើបខាងអាជ្ញាធរជាតិអប្សរាក្រើនរំលឹកអ្នកលេងល្បែង Pokémon Go ឲ្យមានការ ប្រុងប្រយ័ត្នពេលទស្សនាក្នុងបរិវេណប្រាសាទនៃរមណីយដ្ឋានអង្គរ ។

អាជ្ញាធរជាតិអប្សរា ដាក់សញ្ញាសម្គាល់នៅអង្គរ រំឭកអ្នកលេងហ្គេម Pokémon Go

ហ្គេម Pokémon Go នេះតម្រូវឱ្យអ្នកលេងត្រូវសម្លឹងមើលទូរសព្ទ និងដើរតាមទីតាំង ភូមិសាស្ត្រ នានា ទោះបីក្នុងកាលៈទេសៈឬទីកន្លែងណាក៏ដោយ ដើម្បីស្វែងរកតាមចាប់តុក្កតា Pokémon ។

អាជ្ញាធរជាតិអប្សរា ដាក់សញ្ញាសម្គាល់នៅអង្គរ រំឭកអ្នកលេងហ្គេម Pokémon Go

គេសង្កេតឃើញមានប្រទេសមួយចំនួនបានសម្តែងនូវការព្រួយបារម្ភពីគ្រោះថ្នាក់ទាំងនោះ និង បានចាត់វិធានការការពារផ្សេងៗផងដែរ ក្នុងនោះប្រទេសខ្លះបានសម្រេចហាមឃាត់ការលេងល្បែងនេះ ព្រោះល្បែងនេះបានបង្កគ្រោះថ្នាក់ជាយថាហេតុ ដូចជាដើរបុកវត្ថុនានា ការដើររុករានក្នុងទីកន្លែងណាមួយ ការចូលក្នុងតំបន់ហាមឃាត់ ការឡើងផ្លោះរបងជញ្ជាំងឬសំណង់ ឬ មានគ្រោះថ្នាក់ចរាចរណ៍ជាដើម ។

អាជ្ញាធរជាតិអប្សរា ដាក់សញ្ញាសម្គាល់នៅអង្គរ រំឭកអ្នកលេងហ្គេម Pokémon Go

ជាមួយគ្នានោះដើម្បីរក្សាសុវត្ថិភាពប្រាសាទនិងសុវត្ថិភាពផ្ទាល់ខ្លួន អាជ្ញាធរជាតិអប្សរាបាន ធ្វើការអំពាវនាវនិងក្រើនរំឭកដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនដែលនិយមលេងល្បែង Pokémon Go ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ននិងមានស្មារតីទទួលខុសត្រូវខ្ពស់,ត្រូវគោរពតាមការ ណែនាំ របស់ភ្នាក់ងារទេសចរណ៍ ក៏ដូចជាគោរពស្លាកសញ្ញា សម្គាល់ នានានៅក្នុងបរិវេណប្រាសាទ ជាពិសេសមិនអនុញ្ញាតឱ្យចូលក្នុងតំបន់ហាមឃាត់ឬទីតាំងមិនអនុញ្ញាតណាមួយនៅតាមប្រាសាទជាដាច់ខាត ៕

ដេវីត

អាជ្ញាធរជាតិអប្សរា ដាក់សញ្ញាសម្គាល់នៅអង្គរ រំឭកអ្នកលេងហ្គេម Pokémon Goអាជ្ញាធរជាតិអប្សរា ដាក់សញ្ញាសម្គាល់នៅអង្គរ រំឭកអ្នកលេងហ្គេម Pokémon Goអាជ្ញាធរជាតិអប្សរា ដាក់សញ្ញាសម្គាល់នៅអង្គរ រំឭកអ្នកលេងហ្គេម Pokémon Go