ល្ងាច​នេះ​ លីគ​មាន​ពីរ​គូ​នៅ​ទីលាន​ពីរ​ផ្សេង​គ្នា

​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​របស់​កម្ពុជា​នា​ថ្ងៃ​​ទី២០ ខែ​សីហា ឆ្នាំ​២០១៦ នេះ​មាន​ពីរ​គូ​នៅ​ទីលាន​ពីរ​ផ្សេង​គ្នា​​គឺ​វេស្ទើន​ស្វាគមន៍​ ក្រុម Cam-Tiger ម៉ោង៣:៣០​( BTV ផ្សាយ​ផ្ទាល់) ​និង​អាស៊ីអឺរ៉ុប​​ជួប​ភ្នំពេញ​ក្រោន​នៅ​អូឡាំពិក​ម៉ោង៦:០០​ល្ងាច។

 

ល្ងាច​នេះ​ លីគ​មាន​ពីរ​គូ​នៅ​ទីលាន​ពីរ​ផ្សេង​គ្នា

 

​​ក្រុម​​​វេស្ទើន​ភ្នំពេញ ​មិន​ទាន់​គេច​ផុត​ពី​តំបន់​កាត់​ចោល​​ឡើយ ដោយ​រក​បាន៨​ពិន្ទុ​ក្នុង​ចំណោម ១៥​ប្រកួត​ឈរ​នៅ​លេខ៩។ ចំណែក​ Cam-Tiger ​​ជា​ក្រុម​ល្អ​បង្គួរ​ស្ថិត​នៅ​លេខ​៦​​ក្នុង​លីគ​កំពូល​កម្ពុជា​ ដោយ​រក​បាន​​២៣​ពិន្ទុ​​ក្នុង​ចំណោម១៦​ប្រកួត​កន្លង​មក។

 

​សម្រាប់​​មួយ​គូ​ទៀត​​ អាស៊ីអឺរ៉ុប​​ ជា​ក្រុម​យ៉ាប់​​ជាង​គេ​​ពោល​ទើប​តែ​រក​​បាន​៦​ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ចំណោម​ ១៦​ប្រកួត​កន្លង​មក​ និង​ស្ថិត​នៅ​បាត​តារាង​​នៃ​លីគ​កំពូល​កម្ពុជា​។ ​ងាក​ទៅ​​ភ្នំពេញ​ក្រោន​ដែល​ជា​ដៃគូ​វិញ​ហាក់​មាន​ទម្រង់​​លេង​​ល្អ​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​រក​បាន ៣​ពិន្ទុ​បន្ថែមសម្រាប់​សប្តាហ៍​នេះ។

 

​ជួប​គ្នា​កាល​ជើង​ទី​មួយ​អាស៊ីអឺរ៉ុប​យក​ឈ្នះ​ភ្នំពេញ​ក្រោន ២-០​ ចុះ​លើក​នេះ​វិញ​តើ​​​ក្រុម​របស់​លោក សែម​ សំណាង អាច​សងសឹក​បាន​វិញ​អត់​?

 

​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​