ក្រុងឡុងដ៏បើកបារ៍លម្ហមេឃផ្គាប់ចិត្តអ្នកនិយមននលគក

ក្រុងឡុងដ៍: រានហាលអាក្រាតដំបូងរបស់ជាតិនឹងបើកសម្ពោធក្នុងទីក្រុងឡុងដ៍នៅសប្ដាហ៍នេះ បំណងដើម្បីលើកទឹកចិត្ដទៅដល់ភ្ញៀវដោះសម្លៀកបំពាក់របស់ខ្លួនចេញ ខណៈពួកគេមកដល់ទីតាំងរបស់អ្នកធម្មជាតិនិយមនេះ។

រានហាលលើដំបូលអគារជាន់ទី ៦០ នៅ Parliament Square អាចគយគន់ទេសភាពនៃគោលដៅទេសចរណ៍សំខាន់ៗរបស់ទីក្រុង រួមទាំង នាឡិកា Big Ben កងបង្វិលយក្ស London Eye និងព្រះវិហារ Westminster។

ភ្ញៀវទេសចរមានឱកាសគេងសំដិលថ្ងៃក្នុងអំឡុងពេលកម្សាន្ដវិស្សមកាលនារដូវក្ដៅ ខណៈដែលរីករាយនឹងភេសជ្ជៈត្រជាក់ចិត្ដនៅបារ៍លម្ហមេឃ។ វាទំនងថា រានហាលលើដំបូលអគារនេះជាផ្នែកមួយនៃទំនាក់ទំនងក្រុមអាក្រាតនិយមដែលកំពុងពង្រីកសមាជិកនៅទូទាំងក្រុង ដែលទើបនឹងបើកសម្ពោធនៅរយៈពេលតែប៉ុន្មានសប្ដាហ៍ក្រោយពីភោជនីយដ្ឋានអាក្រាតដំបូងបង្អស់នៅក្រុងឡុងដ៍ដាក់ដំណើរការ។

ភ្ញៀវដែលស្វែងរកភាពរំជើបរំជួលលើសពីដំណើរផ្សងព្រេង ក៏នឹងអាចរីករាយជាមួយនឹងសកម្មភាពហាត់ប្រាណនៅក្នុងស្ថានភាពអាក្រាតល្ហើយខ្លួននៅលើបាល់រំយោល ឬលោតលើសំណាញ់ម៉ូស័រ។ ដំបូលអគារខ្ពស់គឺជាទីតាំងថតរបស់ NOW TV ដើម្បីផ្សព្វផ្សាយពីការបើកសម្ពោធកម្មវិធីកម្សាន្ដដែលផ្ដល់សេរីភាពឲ្យខ្លួនឯងថ្មី។

លោក ហ្គីដុន ខេតហ្ស៍ ជានាយកគ្រប់គ្រងទូរទស្សន៍ NOW TV បាននិយាយថា៖ «ជាប្រជាជាតិមួយ វាទំនងថា យើងបង្កើនឱកាសដោយសេរីឲ្យខ្លួនឯងកាន់តែច្រើនឡើង។ យើងអាចនឹងបន្ដបំបែកទំនៀមទម្លាប់ចាស់គំរឹលដែលដំបូងគឺកិច្ចសន្យាផ្សេងៗ និងបច្ចុប្បន្ន គឺសម្លៀកបំពាក់»។

រានហាលសម្រាប់អ្នកនិយមអាក្រាតត្រូវបានបើកដំណើរការបន្ទាប់ពីការស្រាវជ្រាវថ្មីមួយដែលបានបង្ហាញថា យុវវ័យអង់គ្លេសបច្ចុប្បន្នគឺជាជំនាន់ «ឥតខ្វល់ខ្វាយ» ខណៈពួកគេមិនចង់ជួបទពិសោធជីវិតឥតសេរីភាពដូចឪពុកម្ដាយគេ។

ជាមធ្យម យុវវ័យអង់គ្លេសអាយុក្រោម ៣០ ឆ្នាំ បានកាត់បន្ថយរវាងចំណងសម្ព័ន្ធភាពស្នេហាខ្ជាប់ខ្ជួន ៣៨ ភាគរយ ហើយពួកគេរស់នៅតាមបណ្ដាប្រទេសនានា ២៨ ភាគរយ និងផ្លាស់ប្ដូរការងារនៅតាមអង្គភាពនានា ១៥ ភាគរយលើសពី ៣០ ឆ្នាំមុន។

ដូច្នេះ បើចាប់អារម្មណ៍ លោកអ្នកចុះឈ្មោះមុនតាមរយៈគេហទំព័រ nowtv.uk/comboterrace៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


ក្រុងឡុងដ៏បើកបារ៍លម្ហមេឃផ្គាប់ចិត្តអ្នកនិយមននលគក

រដ្ឋាភិបាលថាជនអន្តោប្រវេសន៍វៀតណាមប្រើប្រាស់ឯកសារដ្ឋបាលមិនប្រក្រតីមានជាង៩ម៉ឺននាក់

ក្រុងឡុងដ៏បើកបារ៍លម្ហមេឃផ្គាប់ចិត្តអ្នកនិយមននលគក

ក្មេងប្រុសរងគ្រោះនៅស៊ីរី ទប់ទឹកភ្នែកលែងជាប់ពេលជួបឪពុកម្តាយវិញ