ឆ្ងល់​ណាស់ ! ហេតុ​អីយី​ឌុ​ប​បើក​ចេញចូល​ក្រុង​កណ្តាលថ្ងៃត្រង់​បាន ?

រាជធានី​ភ្ន​ពេញ ​៖​ មានការ​កត់សម្គាល់​ឃើញ​ថា នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ទួល​ទំពូង​ទី​១ ទួល​ស្វាយព្រៃ​ទី​១​និង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន មាន​រថយន្ត​យី​ឌុ​ប​ចេញចូល​ដឹក​ទំនិញ​យ៉ាង​ចំហ បង្ក​ការ​ស្ទះចរាចរណ៍​លើ​ដងផ្លូវ​ស្ទើរ​រាល់​ម៉ោង​មិន​ថា​យប់​ឬ​ថ្ងៃ​ឡើយ អត់​ដែល​ឃើញ​ចៅសង្កាត់ ឬ​ប្រជា​ការពារ​សង្កាត់ រួម​ទាំង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ចេញ​មុខ​ណែនាំ​ម្ចាស់​ទីតាំង​ទាំងនោះ​ឲ្យ​គោរព​ច្បាប់ ជា​ពិសេស​សិទ្ធិ​អ្នក​ជិតខាង​ឡើយ​។ ផ្ទុយ​ទៅ​វិញ ក្រុម​ឈ្មួញ​ទាំងនោះ​មាន​តែ​បង្ក​ការ​រំខាន ថែម​ទាំង​គំរាមកំហែង​អ្នក​ជិតខាង​ឲ្យ​មានការ​ភ័យ​ខ្លាច​នោះ​ថែម​ទៀត​។

ចំពោះ​មុខការ​លំបាក​និង​ប្រ​ឈ​ន​ខាងលើ​នេះ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​និង​ស្នើ​ដល់​លោក​អភិបាល​ខណ្ឌចំការមន និង​លោក​អភិបាល​រាជធានី​ភ្នំពេញ​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ច្បាប់ទម្លាប់​ក្នុង​ការ​រក​សី​ុ​បំរើ​ប្រយោជន៍​ឯកជន​របស់​ក្រុម​ឈ្មួញ​ខាងលើ តែ​បែរជា​បង្ក​ការ​រំខាន​ដល់​អ្នក​ជិតខាង ព្រោះ​អត់​ដែរ​ឃើញ​អាជ្ញាធរ​សង្កាត់​ចាត់វិធានការ​ដែល​ប្រជាពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា​ទំនងជា​អាជ្ញាធរ​សង្កាត់​មាន​ភាគហ៊ុន​ជាមួយ​គ្នា​ទេ​ដឹង ទើប​បានជា​មិន​ហ៊ាន​ធ្វើ​អី​ក្រុម​ឈ្មួញ​ទាំងនោះ បើ​ទោះបីជា​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ធ្លាប់​ដាក់​ចេញ​បទបញ្ជា​និង​ណែនាំ​ផ្ទាល់មាត់​ឲ្យ​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ទប់ស្កាត់​រថយន្ត​ធុន​យក្ស​បើក​ចូល​ក្រុង​យ៉ាងណា​ក៍ដោយ​៕