វិធីធ្វើ៖ ភីហ្សាជប៉ុន

6 Videos


គ្រឿងផ្សំ

-ម្សៅស្រូវសាលីសម្រាប់ធ្វើភីហ្សា ១០០ ក្រាម
-ប្រេងជប៉ុន ណាហ្គា អ៊ីម៉ូ ( Naga Imo ) ១៥០ ក្រាម
-ស្ពៃក្តោបហាន់ជាសរសៃៗ ៥០ ក្រាម
-ការ៉ុតហាន់ជាសរសៃៗ ៥០ ក្រាម
-ដើមខ្ទឹមជប៉ុនហាន់ឬដើមលីក ( Leek ) ៣០ ក្រាម
-ខ្ទឹមបារាំងហាន់ ៣០ ក្រាម
-ទឹកធម្មតា ១៥០ មិល្លីលីត្រ
-ទឹកស៊ីអ៊ីវខាប់យ៉ាម៉ាម៉ូរី(Yamamori)និងម៉ៃយ៉ូណេសសម្រាប់តុបតែង
-សារាយសមុទ្រម៉ដ្ឋ
ប្រេងឆា ។

វិធីធ្វើ
-យកម្សៅស្រូវសាលី ប្រេងជប៉ុន ណាហ្គា អ៊ីម៉ូ និង ទឹកលាយបញ្ចូលគ្នាឱ្យរលាយក្នុងចានគោមមួយ ។
-បន្ទាប់មកដាក់ស្ពៃក្តោប ការ៉ុត ដើមខ្ទឹមជប៉ុន និង ខ្ទឹមបារាំងច្របល់បញ្ជូលថែមទៀត ។
-ចាក់ប្រេងឆាបន្តិចចូលខ្ទះចាំក្តៅល្មមចាក់ល្បាយដែលបានលាយបញ្ជូលគ្នាចូលទាំងអស់វាចសាច់ល្បាយឱ្យរាបស្មើគ្នាដោយប្រើភ្លើងល្មមទុកឱ្យឆ្អិនសឹមត្រឡប់ផ្នែកម្ខាងទៀតរហូតឆ្អិនទាំងសងខាង ។
-បន្ទាប់មកដួសដាក់ចានរៀបតុបតែងដោយទឹកស៊ីអ៊ីវខាប់និងម៉ៃយ៉ូណេសស្រោចជាខ្សែខ្វែងគ្នា រួចរោយសារាយថែមមួយជាន់ទៀតហើយអាចលើកមកទទួលទានយ៉ាងឆ្ងាញ់ពិសា ៕