យល់ដឹង! អាហារប៉ុន្មានមុខនេះ គ្រូពេទ្យចិន ហាមមិនឱ្យបរិភោគច្រើន ពេកនោះទេ!

ជាញឹកញាប់នៅតាមគម្ពីរក្បួនថ្នាំបុរាណចិនបាននិយាយថា ប្រសិនបើមិនចង់ឱ្យមាន ជាតិពុលកកកុញនៅក្នុងរាងកាយច្រើនពេកនោះទេ គួរបរិភោគអាហារតិចៗ និងត្រូវ យកចិត្តទុកដាក់បំផុត ចំពោះចំណីអាហារ ព្រោះជាធម្មតាគ្រប់គ្នាសុទ្ធតែបានដឹងរួច មកហើយថា តើគួរបរិភោគអាហារប្រភេទណាខ្លះ ទើបទទួលបាននូវសុខភាពល្អ។ ក្នុងនោះ ការសម្ងាត់នៃការថែទាំសុខភាពដោយគ្រូពេទ្យចិន បានហាមប្រាមថា មិនឱ្យ ទទួលទានអាហារមួយចំនួននេះច្រើនពេកនោះទេ ដែលវាមានដូចជា៖

១. ប្រភេទអាហារជ្រក់ ឬផ្អាប់៖ អាហារទាំងនេះ បានបាត់បង់គុណភាពអស់បាត់ទៅ ហើយមុនពេល ដែលអ្នកយកវាមកទទួលទាន មិនតែប៉ុណ្ណោះវាថែមទាំងមានបាក់តេរី អាក្រក់ជាច្រើនផង ដែលធ្វើឱ្យប៉ះពាល់ក្រពះយ៉ាងធ្ងន់ធ្ងរ។ រួមបញ្ចូលទាំងអាហារ ប្រឡាក់ ដែលទុកយូរពេកទម្រាំតែបរិភោគផង អំបិលដែលប្រឡាក់នោះក៏បានបង្កជា មូលហេតុផ្សេងៗនៃជំងឺសម្ពាធឈាមឡើងខ្ពស់ គ្រោះថ្នាក់ដល់តម្រងនោម ធ្វើឱ្យបេះដូងពិបាកធ្វើការ ប្រឈមនឹងជម្ងឺបេះដូងដើរញាប់ និងទីបំផុតគឺជម្ងឺមហារីកផងដែរ។

២.ថ្លើមជ្រូក៖ ថ្វីត្បិតតែវាជាថ្លើមសត្វដ៏ពិសេស តែវាក៏ផ្ទុកជាមួយនូវកូឡេស្តេរ៉ុលខ្ពស់ ជាង ៤00 មីលីក្រាមឯណោះ។ ប្រសិនបើអ្នកបរិភោគវាញឹកញាប់ អ្នកអាចប្រឈមនឹងការកើតជម្ងឺបេះដូង និងជម្ងឺដាច់សរសៃឈាមខួរក្បាល ដោយសារតែរបបអាហារដែលមានកូឡេស្តេរ៉ុលខ្ពស់នេះ ធ្វើឱ្យឈាមកក និងជាមូលហេតុចម្បងដែលនៅពីក្រោយនៃការកើតជម្ងឺកាចសាហាវនានា។

៣. ផ្ទី៖ កុំទាល់អាលមានការភ្ញាក់ផ្អើលថា ហេតុអ្វីបានជាពេទ្យថ្នាំចិន មិនឱ្យបរិភោគ បន្លែផ្ទី? រឿងរ៉ាវបន្លែផ្ទីនេះជាញឹកញាប់ ត្រូវបានគេដឹងថាវាជាអាហារបំប៉នសុខភាព ប៉ុន្តែនេះហើយ គឺដោយសារតែវាមានសារធាតុចិញ្ចឹមជាច្រើនពេក ទើបវាក៏មាន អូសាឡាតទឹកអាស៊ីតមិនល្អដែរ បើបរិភោគច្រើនសារធាតុស័ង្កសី និងកាល់ស្យូម អាចកកណែន ក្នុងរាងកាយកាន់តែច្រើន ដែលបង្កឱ្យមានគ្រោះថ្នាក់បាន។

៤. ចាខ្វៃ៖ វាជាកំពូលអាហារគ្រោះថ្នាក់បំផុត ដោយសារតែវាជាអាហារសម្បូរ ជាតិខ្លាញ់ ដែលជាហានិភ័យបណ្តាលឱ្យកើតជម្ងឺមហារីក។ លើសពីនេះទៀត សមាសភាគមួយចំនួនទៀត ត្រូវបានគេរកឃើញថា បើបរិភោគជាអាហារពេលព្រឹក រៀងរាល់ថ្ងៃ ធ្វើឱ្យយើងមានអារម្មណ៍ថាស្ងួត នៅក្នុងបំពង់ក ពិបាកធ្វើការ និងបង្កជា ជាតិពុលបំផ្លាញកោសិកាខួរក្បាល កោសិកាសរសៃប្រសាទបណ្តាល ឱ្យបាត់បង់ការ ចងចាំលឿនជាងមុនទៀតផង។

៥. អាហារអាំង ឬដុត៖ ដោយសារតែសាច់ ដែលត្រូវបានដុតធ្វើឱ្យសារធាតុ ដែលបង្ក ជម្ងឺមហារីកកើនឡើន ដូច្នេះបើអាចចៀសបានគួរកុំបរិភោគវាអី។

៦.មីកញ្ចប់៖ វាមានរសជាតិឆ្ងាញ់ តែបរិភោគកាន់តែច្រើន ជាញឹកញាប់សារធាតុ ទាំងនេះនឹងកកកុញ ក្នុងរាងកាយបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ និងកើតមានជម្ងឺកង្វះអាហារ រូបត្ថម្ភផងដែរ។

៧. គ្រាប់ផ្កាឈូករ័ត្ន៖ គួរឱ្យភ្ញាក់ផ្អើល រួមទាំងគ្រាប់ផ្កាឈូករ័ត្នផង ក៏ជារបបអាហារ មិនគួរបរិភោគច្រើនពេកដែរ ព្រោះថាបរិមាណគ្រាប់ផ្កាឈូករ័ត្ន នេះនឹងមានលទ្ធផល នៅក្នុងបញ្ហានៃការរំលាយអាហារ ដែលមានជាតិខ្លាញ់ ហើយវានឹងប្រមូលផ្តុំជាតិខ្លាញ់ ទាំងនោះទៅក្នុងថ្លើមទៅវិញ។

៨.តៅហ៊ូ៖ សូមមានការប្រុងប្រយ័ត្ន ព្រោះឱកាសនៃការចម្លងរោគពីតៅហ៊ូនេះ គឺវាងាយខ្លាំងណាស់។ អ្នកដឹងទេតៅហ៊ូ មានអ៉ីដ្រូសែនបង្កគ្រោះថ្នាក់ដល់រាងកាយ ដែលនឹកស្មានមិនដល់។

៩. ប៊ីចេង៖ តាមការស្រាវជ្រាវបង្ហាញថា ប្រសិនបើទទួលទានវាច្រើនជាង៦ក្រាម ក្នុងមួយថ្ងៃ អាចបណ្តាលអោយអាស៊ីត glutamic នៅក្នុងឈាមកើនឡើង ជាតិកាល់ស្យូម និងម៉ាញ៉េស្យូម មានការថយចុះបណ្តាលឱ្យឈឺក្បាល ញ័រទ្រូង ក្អួតចង្អោរ និងផលប៉ះពាល់អវិជ្ជមាន ចំពោះសរីរាង្គបន្តពូជផងដែរ។

ដូច្នេះ គួរចៀសវាងការបរិភោគអាហារទាំងនេះ លើសកម្រិត ឬគ្មានភាពទទួល ខុសត្រូវ គួរទទួលទាន ដោយការយកចិត្តទុកដាក់ដ៏សមគួរបំផុត៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យល់ដឹង! អាហារប៉ុន្មានមុខនេះ គ្រូពេទ្យចិន ហាមមិនឱ្យបរិភោគច្រើន ពេកនោះទេ!

យល់ដឹង! អាហារប៉ុន្មានមុខនេះ គ្រូពេទ្យចិន ហាមមិនឱ្យបរិភោគច្រើន ពេកនោះទេ!

យល់ដឹង! អាហារប៉ុន្មានមុខនេះ គ្រូពេទ្យចិន ហាមមិនឱ្យបរិភោគច្រើន ពេកនោះទេ!

យល់ដឹង! អាហារប៉ុន្មានមុខនេះ គ្រូពេទ្យចិន ហាមមិនឱ្យបរិភោគច្រើន ពេកនោះទេ!

យល់ដឹង! អាហារប៉ុន្មានមុខនេះ គ្រូពេទ្យចិន ហាមមិនឱ្យបរិភោគច្រើន ពេកនោះទេ!