Zlatan ដាក់​២គ្រាប់​ជួយ​ Man Utd បន្ត​កាន់​កាប់​កំពូល​តារាង​

Zlatan Ibrahimovic ស៊ុត​បញ្ចូល​ទី​២ គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​ក្នុង​ទឹក​ដី​លើក​ដំបូង​របស់​ខ្លួន​ជួយ​ Manchester United យក​ឈ្នះ Southampton ក្នុង​លទ្ធផល​ ២-០។

 

Zlatan ដាក់​២គ្រាប់​ជួយ​ Man Utd បន្ត​កាន់​កាប់​កំពូល​តារាង​Zlatan លោតតែតគ្រាប់ទី១

 

ខ្សែ​ប្រកួត​សញ្ជាតិ​ស៊ុយអែត​លោតតែត​គ្រាប់​ទី​១ ដោយ​ការ​បញ្ជូន​បាល់​ពី​សំណាក់​ប្រធាន​ក្រុម Wayne Rooney ហើយ​គ្រាប់​ទី​២​តាម​រយៈ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ បន្ទាប់​ពី​កីឡាករ Jordy Clasie របស់​ក្រុម​ភ្ញៀវ​បង្ក​កំហុស​លើ​ Luke Shaw។

 

រាប់​ទាំង​២ គ្រាប់​យប់​មិញ​ផង Zlatan ពេល​នេះ​រក​បាន​៣​គ្រាប់​ហើយ​ក្នុង​ចំណោម​២ប្រកួត​នៅ​ Premier League។ ប្រកួត​បន្ទាប់​ក្រុម​របស់​លោក Mourinho នឹង​ប៉ះ​ជាមួយ​ Hull City នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​ក្រោយ៕

 

Zlatan ដាក់​២គ្រាប់​ជួយ​ Man Utd បន្ត​កាន់​កាប់​កំពូល​តារាង​

 

Zlatan ដាក់​២គ្រាប់​ជួយ​ Man Utd បន្ត​កាន់​កាប់​កំពូល​តារាង​

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC