ហេតុផល​ទាំងនេះ អាច​ជា​មូលហេតុ ធ្វើឲ្យ​ឈឺ​នៅរ​ន្ធ​គូថ​

ហេតុផល​ទាំងនេះ អាច​ជា​មូលហេតុ ធ្វើឲ្យ​ឈឺ​នៅរ​ន្ធ​គូថ​

​សម្រាប់​មនុស្ស​ភាគច្រើន តែងតែ​ភ្ញាក់​ពី​គេង​មក ដឹង​តែ​ទៅរក​បង្គន់ ដើម្បី​បន្ទោ​របង់​ជា​រៀងរាល់ថ្ងៃ ហើយ​វា​ក៏​ជា​ទម្លាប់​មួយ​ល្អ​ដែរ​។ យ៉ាងណាមិញ សម្រាប់​មនុស្ស​មួយចំនួន ដែល​ធ្លាប់​មាន​អា​ការៈក្រហាយៗ និង​មិន​ស្រួល​ក្នុង​រន្ធ​គូ​ថ វា​អាច​ក្លាយទៅជា​សុបិន្ត​មួយអាក្រក់ ចំពោះ​ពួកគេ​។ អ្នកខ្លះ អាច​នឹង​មាន​អា​ការៈនេះ ក្រោយ​ពី​ញ៉ាំ​អាហារ​ហឹរ​រួច ហើយ​ករណី​ខ្លះ ការឈឺ​រន្ធ​គូថ អាច​កើតឡើង​ម្តង​ហើយ​ម្តងទៀត ដែល​ប៉ះពាល់​ដល់​ជីវិត​រស់នៅ របស់​អ្នកជំងឺ​បាន​។ តើ​មូលហេតុ​អ្វី​ខ្លះ ដែល​នាំ​ឲ្យ​រន្ធគូ​ថ មាន​ការឈឺចាប់​បែបនេះ​ទៅ​?

  • ​ជំងឺ​បូស​អន្ទង់​
  • ​ប្រេះ​ក្រសាលគូថ​
  • ជំងឺ​ឬ​ស​ដូង​បាត​
  • ​ជំងឺ​ប្រមេះទឹកបាយ​
  • ​សាច់ដុំ​នៅ​រន្ធ​គូថ​រឹង​ជាប់​
  • ​ជំងឺ​រលាក​ពោះវៀន​
  • ​រលាក​រន្ធ​គូថ​
  • ​មហារីក​ពោះវៀនធំ​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​សង្ស័យថា ខ្លួនឯង​មាន​អាកា​រៈណា​មួយ ឬ​ចង់​ដឹង​ច្បាស់ អំពី​មូលហេតុ​របស់ខ្លួន​នោះ យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​៕
 

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។