បទថ្មី​ «LIFTED» របស់ CL ឡូយកប់ ប៉ុន្តែអ្នកគាំទ្រមួយចំនួន បែរខកបំណងទៅវិញ (មានវីដេអូ)

អាមេរិក៖ កាលពីយប់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ CL មេក្រុមចម្រៀងនារី 2NE1 បានចេញនូវបទចម្រៀងទោលថ្មីរបស់ខ្លួន ជាផ្លូវការនៅឯសហរដ្ឋអាមេរិកហើយ ដែលមានចំណងជើងថា "LIFTED" ច្រៀងជាភាសាអង់គ្លេស ។

គួរឲ្យដឹងថា រយៈពេលតែមួយយប់តែប៉ុណ្ណោះ បន្ទាប់ពីចម្រៀងមួយបទនេះត្រូវបាន ចេញផ្សាយជាផ្លូវការ នៅលើគេហទំព័រយូធូបរួចមក គេអាចសង្កេតឃើញថា មានអ្នកចូលទស្សនារហូតទៅដល់ ជាងមួយ១លានដងឯណោះ លើសពីនេះ បទចម្រៀងថ្មីរបស់នាង ទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ខណៈដែលពួកគេខំទន្ទឹមរងចាំ នូវការត្រឡប់មកវិញ ជាលក្ខណៈទោលរបស់នាង CL អស់រយៈពេលជាច្រើនខែមកនេះ។ 

មិនតែប៉ុណ្ណោះ ទន្ទឹមនឹងការសរសើរនេះផងដែរ ក៏មានអ្នកគាំទ្រមួយចំនួនផ្សេងទៀត បានបញ្ចេញមតិខ្លះៗនៅលើMV ចម្រៀងថ្មីរបស់នាងផងដែរ។ ដោយក្នុងនោះ ពួកគេបានបញេ្ចញពីអារម្មណ៍ អាក់អន់ស្រពន់ចិត្តជាខ្លាំង ទៅលើបទចម្រៀងថ្មីរបស់នាង ព្រោះតែពួកគេខំទន្ទឹមរងចាំនូវ ការចេញបទចម្រៀងថ្មីរបស់នាង អស់រយៈពេលយ៉ាងយូរ ដោយសង្ឃឹមថាចម្រៀងនោះចេញមកនឹង អស្ចារ្យកន្រ្តាក់អារម្មណ៍ សាកសមទៅនឹងពេលវេលាដែលខិតខំរងចាំ ប៉ុន្តែផ្ទុយទៅវិញលទ្ធផលចេញមក បែរជាមិនដូចអ្វីដែលពួកគេរំពឹងទុកទៅវិញ ទាំងវីដេអូចម្រៀង និងអត្ថន័យចម្រៀង ហាក់បីដូចជាគ្មានអ្វីអស្ចារ្យប្លែកនោះទេ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានបន្ថែមថា ការច្រៀងជាភាសាអង់គ្លេស របស់នាងពិតជាស្តាប់មិនយល់អត្ថន័យទាល់តែសោះ ។

ប៉ុន្តែមិនថាយ៉ាងណា CL នាងពិតជាខិតខំប្រឹងប្រែង ធ្វើបានល្អណាស់ សម្រាប់បទចម្រៀងថ្មី"LIFTED"នេះ ព្រមទាំងទទួលបាន ការលើកទឹកចិត្តយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រថែមទៀតផង!!។

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូទាំងអស់គ្នា៖  

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ ផលិតកម្ម YG Entertainment ជាដំបូលជ្រកកោនរបស់នាង CL សមាជិកក្រុមចម្រៀងនារី កូរ៉េដ៏ល្បីល្បាញ 2NE1 បានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះនាងកំពុងស្ថិតនៅអាមេរិកនៅឡើយ។ គេបានបន្ថែមទៀតថា នាងបានធ្វើការជាមួយ Scooter Braun និងក្រុមការងាររបស់ពួកគេទាំងមូល ក្នុងការៀបចំចេញអាល់ប៊ុមថ្មី។ មិនតែប៉ុណ្ណោះ ចំណងជើងបទចម្រៀង ក៏ដូចជាការថត MV ក៏ត្រូវបានឲ្យដឹងថា បានរួចរាល់អស់ហើយផងដែរ។

នាង CL ត្រូវបានគេកំណត់ថា នឹងចេញអាល់ប៊ុមនៅអាមេរិក កាលពីឆ្នាំមុន ឆ្នាំ២០១៥ ប៉ុន្តែអ្វីៗត្រូវបានពន្យារពេល។ ប៉ុន្តែក្រោយមក ស្រាប់តែចុងឆ្នាំកន្លងទៅនេះ នាងក៏បានចេញបទចម្រៀងទោល Hello Bitches ជំនួសឲ្យការចេញអាល់ប៊ុមទាំងមូលទៅវិញ ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload