​ព្រំប្រទល់រដ្ឋបាលខណ្ឌនៃរាជធានីភ្នំពេញ ត្រូវបានកែសម្រួលថ្មី

យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រំប្រទល់រដ្ឋបាលខណ្ឌនៃរាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលសម្រេចកែសម្រួលថ្មី ដោយស្មារតីអនុក្រឹត្យលេខ១៥១អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ដូចខាងក្រោម ៖

១-ព្រំប្រទល់រដ្ឋបាលរវាងខណ្ឌមានជ័យ ជាមួយខណ្ឌទួលគោក និងខណ្ឌចំការមន ត្រូវបានកែសម្រួល ដោយយកអ័ក្សផ្លូវលេខ២៧១ ធ្វើជាព្រំប្រទល់រដ្ឋបាលថ្មី ដោយគិតចាប់ពីព្រំប្រទល់ខណ្ឌសែនសុខ រហូតដល់មហាវិថីព្រះនរោត្តម ។

២-ព្រំប្រទល់រដ្ឋបាលរវាងខណ្ឌមានជ័យ និងខណ្ឌដង្កោ ត្រូវបានកែសម្រួល ដោយយកអ័ក្សផ្លូវលេខ៣៧១ និងផ្លូវលំមានស្រាប់ ធ្វើជាព្រំប្រទល់រដ្ឋបាលថ្មី ។
៣-ព្រំប្រទល់រដ្ឋបាលរវាងខណ្ឌឫស្សីកែវ ជាមួយខណ្ឌទួលគោក និងខណ្ឌដូនពេញ ត្រូវបានកែសម្រួល ដោយយកអ័ក្សផ្លូវលេខ៥៩៨ ផ្លូវលេខ៣៥៥ ផ្លូវលេខ២៧៨ និងផ្លូវលេខ៧០ ធ្វើជាព្រំប្រទល់រដ្ឋបាលថ្មី ។
៤-ព្រំប្រទល់រដ្ឋបាលរវាងខណ្ឌពោធិ៍សែនជ័យ ជាមួយខណ្ឌដង្កោ ខណ្ឌមានជ័យ និងខណ្ឌសែនសុខ ត្រូវបានកែសម្រួល ដោយយកផ្លូវធ្វើជាព្រំប្រទល់រដ្ឋបាលថ្មី ។
៥-ព្រំប្រទល់រដ្ឋបាលរវាងខណ្ឌដូនពេញ ជាមួយខណ្ឌចំការមន និងខណ្ឌជ្រោយចង្វា ត្រូវបានកែសម្រួល ដោយយកត្រង់ទន្លេចតុមុខ ជាព្រំប្រទល់រដ្ឋបាលថ្មី ។
៦-ព្រំប្រទល់រដ្ឋបាលរវាងខណ្ឌព្រែកព្នៅ និងខណ្ឌឫស្សីកែវ ត្រូវបានកែសម្រួល ដោយយកអ័ក្សផ្លូវទំនប់កប់ស្រូវ ធ្វើជាព្រំប្រទល់រដ្ឋបាលថ្មី ដោយគិតចាប់ពីស្ថានីយ៍បូមទឹកកប់ស្រូវ ដល់ផ្លូវជាតិលេខ៥ ៕

ប្រភព៖ DTN7


Related Posts