សមត្ថកិច្ច​បង្ក្រាប​យី​ឌុ​ប បង្កប់​ឈើ​នៅ​ដែនជម្រកសត្វព្រៃ

ឧត្ត​មាន​ជ័យ ៖ រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​កំពុង​ចូល​ទៅ​សម្ងំ​ក្នុង​តំបន់​បរិស្ថាន​ដែន​ជម្រកសត្វព្រៃ​គូ​លេ​ន​ព្រហ្ម​ទេព មាន​សកម្មភាព​បង្កប់​ឈើ​ក្នុង​រថយន្ត ត្រូវ​បាន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត សហ​ការណ៍​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​ខេត្ត ធ្វើការ​បង្ក្រាប​កាល​ពី​វេលា​ម៉ោង​៥​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦​។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​បរិស្ថាន ដែនជម្រកសត្វព្រៃ​គូ​លេ​ន​ព្រហ្ម​ទេព ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

លោក គួ​ន រ៉ា​ឌី មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​ឲ្យ​ដឹង​ថា មុន​ពេលធ្វើការ​បង្ក្រាប​រថយន្ត​យី​ឌុ​ប ដែល​ចូល​ទៅ​សម្ងំ​ក្នុង​តំបន់​បរិស្ថាន ដែនជម្រកសត្វព្រៃ​គូ​លេ​ន​ព្រហ្ម​ទេព​នេះ លោក​បាន​ទទួល​ព័ត​មាន​ពី​បណ្តាញ​រាយការណ៍​មក​ថា រថយន្ត​យី​ឌុ​ប​តែងតែ​ចូល​ដឹកឈើ​ជា​ញឹកញាប់ បើ​មាន​ឳ​កាស​ដឹកឈើ​ចេញ​ស្មើ​ទ្រុង បើ​គ្មាន​ឳ​កាស​គ្រាន់តែ​បង្កប់​ឈើ​ក្នុង​កន្លែង​កែ​ច្នៃ​រថយន្ត​បាន​ចំនួន​៤​ម៉ែត្រគូប​។

លោក​បាន​បន្ត​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន លោក​បាន​សហ​ការណ៍​ជាមួយ​មន្ត្រី​នគរបាល​ស្នងការ​ខេត្ត ចុះ​ប​ង្រា​ប​បាន​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង អត់​ស្លាក​លេខ​បង្កប់​ឈើ​លេខ​ពីរ​យក​មក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់​វែង​ដើម្បី​ធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្តរមានជ័យ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ឈ្មួញ​ខាងលើ​បាន​រកស៊ី​បទល្មើស​ ឈើ​នៅ​ក្នុង​តំបន់​បរិស្ថាន​គូ​លេ​ន​ ព្រហ្ម​ទេព​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ក្រោម​ការ​បើកភ្លើង​ខៀវ​របស់​លោក ខេ​ង សុ​ជាតិ ដែល​ជា​ប្រធាន​តំបន់​ គ្រប់គ្រង​ចាប់តាំងពី​ព្រៃឈើ​ស្រោង និង​សត្វ​គ្រប់​ប្រភេទ​ រហូត​ដល់​បាត់បង់​គ្មាន​សល់​អ្វី​ទាំងអស់ បើ​មួយ​យប់​ៗ​រទេះគោ និង​រថយន្ដ​ឈ្មួញ​ដឹកឈើ​ ព្រមទាំង​អ្នក​បរបាញ់​សត្វ​តែ​ប៉ុណ្ណោះ គេ​បាន​សង្ស័យ​ថា​លោក ខេ​ង សុ​ជាតិ នាយក​ដែនជម្រកសត្វព្រៃ​គូ​លេ​ន​ព្រហ្ម​ទេព កំពុង​តែ​សើម​មាត់​ជា​យូ​ឆ្នាំ​មក​ហើយ​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត កាលពីពេលកន្លងទៅនេះ ត្រូវបានកំលាំង រដ្ឋបាលព្រៃឈើសង្កាត់ កងមាសឃាត់យកចូលទីស្នាក់ការ ដោយសង្ស័យថាមានបង្កប់ឈើប្រណីត នៅពីក្រោម តែរហូតមកដល់ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៦ កន្លងទៅនេះ គេនៅមិនទាន់ឃើញសមត្ថកិច្ច មេព្រៃរើធ្វើការត្រួតពិនិត្យ នៅឡើយនោះទេ ដោយគេឃើញម្ចាស់កំពុង រត់ការខ្វែងដៃខ្វែងជើងផងដែរ។

តាមប្រភពព័ត៏មានបានបង្ហើប អោយដឹងថាចំណាត់ការមេព្រៃសង្កាត់កងមាស ឃាត់រថយន្តយីឌុបដឹកជន្លង់ម្រេច ដោយសង្ស័យមានបង្កប់ឈើប្រណីត ពីក្រោមនេះបានប្រព្រឹត្តទៅ តាំងពីថ្ងៃទី៣ ខែ សីហា ឆ្នាំ ២០១៦ កន្លងមកម្ល៉េះ។

ប៉ុន្តែរហូតដល់ព្រឹក ថ្ងៃទី៤ ខែ សីហានេះ គេនៅមិនទាន់ឃើញមន្ត្រីមេព្រៃរើ ធ្វើការត្រួតពិនិត្យនៅឡើយទេ ខណៈដែលគេឃើញម្ចាស់រថយន្ត ដឹកឈើខាងលើកំពុងរត់ការ រកការអន្តរាគមន៏ពីអ្នកនេះ អ្នកនោះដើម្បីសំរួលតែគេមិនទាន់ដឹង ពីលទ្ធផលនៅឡើយទេ ប៉ុន្តែទោះជាមេព្រៃមិនទាន់រើត្រួតពិនិត្យ ក៏ដោយតែបើតាមការពិនិត្យ ពីខាងក្រៅរថយន្តគេមើលឃើញថា រថយន្តដឹកជន្លង់ម្រេចនេះ ពិតជាមានបង្កប់ឈើប្រណីត នៅពីក្រោមប្រាកដមែនគ្រាន់តែ មិនទាន់ដឹងតួលេខចំនួន ឈើពិតប្រាកដ។

ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ អង្គភាពព័ត៏មាន FRESH NEWS មិនអាចធ្វើការទាក់ទង ទៅមន្ត្រីមេព្រៃសង្កាត់កងមាស ដើម្បីសាកសួរព័ត៏មាន លំអិតបានឡើយព្រោះមិនមានលេខទូរស័ព្ឌ សំរាប់ធ្វើការទាក់ទង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សមត្ថកិច្ច​បង្ក្រាប​យី​ឌុ​ប បង្កប់​ឈើ​នៅ​ដែនជម្រកសត្វព្រៃ

សមត្ថកិច្ច​បង្ក្រាប​យី​ឌុ​ប បង្កប់​ឈើ​នៅ​ដែនជម្រកសត្វព្រៃ

សមត្ថកិច្ច​បង្ក្រាប​យី​ឌុ​ប បង្កប់​ឈើ​នៅ​ដែនជម្រកសត្វព្រៃ

សមត្ថកិច្ច​បង្ក្រាប​យី​ឌុ​ប បង្កប់​ឈើ​នៅ​ដែនជម្រកសត្វព្រៃ

សមត្ថកិច្ច​បង្ក្រាប​យី​ឌុ​ប បង្កប់​ឈើ​នៅ​ដែនជម្រកសត្វព្រៃ