មានតែអ្នកពាក់វ៉ែនតាទេ ដែលយល់អារម្មណ៍ពិបាកៗទាំង ២២ ចំណុចនេះ!

បើទោះបីជា វ៉ែនតា គឺជាគ្រឿងលម្អមួយ ដែលអាចបង្កើនសម្រស់ ទាន់សម័យក៏ពិតមែន តែទន្ទឹមនឹងនោះដែរ វាក៏អាចធ្វើឲ្យអ្នកចាស់ជាងមុន និងផ្តល់ជាបញ្ហាជាច្រើនផងដែរ។ ការរស់នៅ ជារៀងរាល់ថ្ងៃ ដោយស្ថិតក្រោមកាលៈទេសៈ ដែលមើលមិនអ្វីមិនច្បាស់ ជាការលំបាកជាប្រចាំ របស់អ្នកពាក់វ៉ែនតា។ អ្នកទាំងនោះ មិនអាច សូម្បីតែពាក់វ៉ែនតា ដេកមើលទូរទស្សន៍ តែប្រសិនបើមិនពាក់វាទេ តើអ្នកទាំងនោះ មើលម៉េចនឹងឃើញ?

ខាងក្រោមនេះ យើងបានធ្វើការប្រមូលផ្តុំនូវ ផលលំបាកច្រើនបែបយ៉ាង ដែលអ្នកពាក់វ៉ែនតាគ្រប់រូប ជួបប្រទះជាប្រចាំ ជូនប្រិយមិត្តទាំងអស់គ្នា ជាពិសេស ប្រិយមិត្តភ្នែកបួនទាំងឡាយ! 

១. មើលអ្វីមិនឃើញទាល់តែសោះ នៅពេលពាក់កណ្តាលយប់ ៖ បើនិយាយពីពេលត្រូវ ក្រោកទៅបន្ទប់ទឹក ពេលយប់វិញនោះ វាសឹងតែជារឿងធម្មតាទៅហើយ ដែលអ្នកដើរទៅបុកនឹងជញ្ជាំងនោះ។

២. ចេះតែគិតថា ថ្ងៃណាមួយអ្នកប្រាកដជាខ្វាក់មិនខាន ៖ នៅពេលដែលភ្នែក របស់អ្នក ចេះតែឡើងដឺក្រេ អ្នកក៏ចេះតែគិតរឿងគួរឲ្យខ្លាចនេះឡើង។ ជួនកាល គ្រាន់តែញីភ្នែកយូរបន្តិច ក៏អាចធ្វើឲ្យអ្នកគាំងបេះដូងបានដែរ ព្រោះតែភ្នែកអ្នកឡើងស្រវាំង (ស្មានតែមើលលែងឃើញ)។

៣. តានតឹងបំផុតពេលដែលត្រូវ ផ្លាស់ប្តូរវ៉ែនតាថ្មី ៖ ការជ្រើសរើសទិញដងវ៉ែនតា និងកញ្ចក់វ៉ែនតា ជារឿងដែលពិបាកជាង ជ្រើសរើសសម្លៀកបំពាក់ទៅណាត់ជួបគូស្នេហ៍ទៅទៀត ក៏ព្រោះតែ វ៉ែនតា ជាសម្ភារៈដែលអ្នកត្រូវប្រើប្រាស់រាល់ថ្ងៃ។ បើហ៊ានតែជ្រើសរើសខុស ប្រាកដជាមិនហ៊ានពាក់ ខ្លាចខ្មាសគេមិនខាន។ បែបនេះគឺខាតទាំងលុយ ទាំងពេលវេលាហើយ។

៤. សត្រូវធំបំផុតគឺ ជាតិខ្លាញ់ លើផ្ទៃមុខ ៖ អ្នកត្រូវចំណាយពេលសម្អាត កញ្ចក់វ៉ែនតា ញឹកញាប់ ព្រោះតែជាតិខ្លាញ់ដែលមានលើផ្ទៃមុខ ធ្វើឲ្យកញ្ចក់វ៉ែនតាប្រែជាគគ្រិច និងស្រអាប់។ 

៥. សត្រូវគួរឲ្យខ្លាចបន្ទាប់គឺ “ភ្លៀង” ៖ អ្នកប្រាកដជាត្រូវ បន្ថែមការប្រុងប្រយ័ត្ន នៅពេលផ្លាស់ប្តូរអាកាសធាតុ ជាពិសេស ពេលភ្លៀង។ តំណក់ទឹកភ្លៀងលើកញ្ចក់វ៉ែនតា មិនសំខាន់ សំខាន់វាប្រែជាស្រអាប់ មើលអ្វីលែងឃើញ ដោយសារតែខ្យល់ដង្ហើមរបស់យើង។

៦. គ្រប់គ្នាសន្មត់ថា អ្នកជាមនុស្សឆ្លាត ៖ មនុស្សជុំវិញអ្នក គិតថាអ្នកជាមនុស្សរៀនពូកែ មនុស្សឆ្លាត តាមរយៈការដែលអ្នកពាក់វ៉ែនតានោះឯង។

៧. ចង់លេងកីឡា? បានត្រឹមស្រម៉ៃ ៖ តើអ្នកចូលចិត្ត កីឡារត់មែនទេ? សង្ឃឹមថា វ៉ែនតានោះ នឹងមិនរអិល ជ្រុះធ្លាក់បាត់ទៅចុះ។ តើអ្នកចូលចិត្ត ហែលទឹកមែនទេ? សង្ឃឹមថាអ្នក អាចមើលពពុះទឹក បានច្បាស់ដែរទៅចុះ។

៨. បញ្ហាត្រង់ច្រមុះ ៖ វ៉ែនតា របស់អ្នកប្រាកដជា រអិលម្តងបន្តិចៗ ចុះតាមច្រមុះ ប្រសិនបើអ្នកគ្មានអ្វីដាក់កល់ ច្រមុះរបស់អ្នកទេនោះ។

៩. អ្នកស៊ាំនឹងពាក្យសរសើរ បែបកុហកហើយ ៖ អ្នកប្រាកដជាឧស្សាហ៍ឮគេនិយាយថា “អ្នកឯងមើលទៅស្អាតសឹងអី បើមិនពាក់វ៉ែនតា!”

១០. បើហ៊ានតែដោះចេញ គ្មានអ្នកស្គាល់មិនខាន ៖ នៅពេលដែលអ្នក ព្យាយាមពាក់ Contact Lenses ជំនួសឲ្យវ៉ែនតានោះ ប្រាកដជាគ្មានអ្នកមើលអ្នកស្គាល់ឡើយ។ តើយើងពិតជានៅទីនោះមែន ឬក៏គេធ្វើជាមើលមិនឃើញទេ? 

១១. នៅពេលដោះវ៉ែនតាទុកហើយ បែរជារកមិនឃើញ ៖ នេះក៏ព្រោះតែអ្នកមើលមិនឃើញ ដោយសារតែអ្នកអត់មានវ៉ែនតាជំនួយ។ នេះជាការលំបាក ដ៏គួរឲ្យធុញទ្រាន់ខ្លាំងណាស់!

១២. ចប់ហើយ! ថើបគ្នាយ៉ាងម៉េចទៅ ៖ ប្រសិនបើយើងមិនដោះវាចេញទេ វាប្រាកដជាត្រូវសង្កត់ជាប់មុខខ្លាញ់ ហើយប្រែជាស្រអាប់ មើលលេងឃើញមិនខានឡើយ។ តែម៉េចហ្នឹងអាច ដោះវាចេញបានទៅ? ដាច់ចង្វាក់អស់ហើយ!

១៣. នៅពេលដែលត្រូវពាក់វ៉ែនតាការពារ កំដៅថ្ងៃ ៖ ជម្រើសទី ១ គឺ “សុខចិត្តមិនពាក់ ហើយព្យាយាមដើរគេចពន្លឺថ្ងៃ”។ ជម្រើសទី ២ “សុខចិត្តពាក់ ប៉ុន្តែចៀសវាងសកម្មភាពដែល មិនប្រើចក្ខុរបស់អ្នក”។ ជម្រើសទី ៣ “ពាក់ពីលើ វ៉ែនតាម៉្ញូប”។ ជម្រើសទី ៤ “ចំណាយលុយរាប់រយ ទិញវ៉ែនតាការពារកំដៅថ្ងៃ ដែលមានដឺក្រេ ត្រូវនឹងភ្នែករបស់អ្នក ទាំងដែលមួយឆ្នាំ ពាក់បានតែ ៣ ខែ”។

១៤. ទៅទីណា ក៏ត្រូវយកភ្នែកទៅតាម ៖ មិនថាអ្នកទៅមើលកុន មើលការប្រគុំតន្រ្តី ទៅដើរលេង ឬទៅទីនានោះទេ អ្នកមិនអាចភ្លេចវ៉ែនតាបានឡើយ! បើភ្លេចវ៉េនតា គឺដូចជាភ្លេចភ្នែកយ៉ាងអញ្ចឹង។

១៥. នៅពេលដែលគេសុំខ្ចី វ៉ែនតារបស់អ្នកសាក ហើយនិយាយថា “ឱព្រះអើយ! ភ្នែកខ្ញុំប្រាកដជាខ្វាក់មិនខានទេ!” ៖ ជាក់ស្តែង ពិតជាចង់ប្រាប់ថា នេះជាបញ្ហាភ្នែក មិនមែនជាជំងឺឆ្លងទេណា!

១៦. នៅពេលដែលគេសុំខ្ចី វ៉ែនតារបស់អ្នកសាក ហើយនិយាយថា “ឱព្រះអើយ! ភ្នែកអ្នកឯងប្រាកដជាខ្វាក់ទៅហើយ!” ៖ ពិតជាគួរឲ្យធុញមែន! ថ្ងៃក្រោយកុំខ្ចី ហើយនិយាយពាក្យបែបនេះអី។ អរគុណ។ 

១៧. បង្កការឈឺចាប់ដល់ ច្រមុះ និងត្រចៀក ៖ ស៊ុមវ៉ែនតារបស់អ្នក ប្រាកដជាគៀបត្រចៀក របស់អ្នកឲ្យឈឺ និងអាចធ្វើឲ្យច្រមុះអ្នក កំពិតទៀតផង។

១៨. ចេះតែមានគំនិតចង់ទៅបាញ់ ឡាស៊ែរ (Laser) ៖ តើវាថ្លៃដែរទេ? តើវាមានប្រសិទ្ធិភាពដូចតម្លៃវាដែរទេ? តើវាអាចធ្វើខុសបច្ចេកទេសឬអត់? ពិតជាចង់មានថ្ងៃណាមួយ អាចក្រោកមក មើលបានច្បាស់ឡើងវិញណាស់ តែល្មមអាចសន្សំលុយគ្រប់ ប្រហែលជាមើលលែងឃើញហើយក៏មិនដឹង។

១៩. ទើបតែលាបម៉ាស្ការ៉ាហើយ ក៏ជាប់ពាសពេញកញ្ចក់វ៉ែនតា ៖ ស្នាមអុជៗ ពណ៌ខ្មៅរបស់ម៉ាស្ការ៉ា ប្រាកដជាពិបាកសម្អាតណាស់។ សូម្បីតែពេលដែលវាស្ងួត ក៏រឹងជាប់កញ្ចក់បាត់ទៅហើយ។

២០. បំភ្លេច eyeliner ចោល ៖ អ្នកមានបញ្ហាភ្នែកត្រូវតែ ឆ្លុះកញ្ចក់ ឲ្យបានជិតបំផុត តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែខ្មៅដៃគូសភ្នែក (eyeliner) បែរជាវែង ប៉ះទៅនឹងកញ្ចក់ ហេតុនេះអ្នកមានតែមិនបាច់គូសវាទេមើលទៅ។

២១. មិនត្រូវធាតុជាមួយ Spray បាញ់សក់ឡើយ ៖ បើអ្នកហ៊ានតែភ្លេច ដោះវ៉ែនតា ហើយជ្រុលដៃបាញ់ Spray លើសក់នោះ វាប្រាកដជាសាចមក ពេញកញ្ចក់ និងដងវ៉ែនតាមិនខាន។ អ្វីដែលសំខាន់គឺ កាន់តែជូត កាន់តែស្អិត ប្រតេកប្រតាក។ ហេតុនេះ ត្រូវបង្កើនការប្រុងប្រយ័ត្ន កុំឲ្យភ្លេចទៀតឲ្យសោះ។

២២. បំផ្លាញការថតរូប របស់អ្នក ៖ បើមាន flash ឬមានភ្លើងចាំង ពេលអ្នកថតរូបនោះ ប្រាកដជាចប់ហើយ ព្រោះកញ្ចក់វ៉ែនតារបស់អ្នកចាំងផ្លាតនឹងពន្លឺ។ ជួនកាល ថតរូបទាំងមិនដឹងថា វ៉ែនតា ធ្លាក់ដល់ពាក់កណ្តាលច្រមុះក៏មាន។ គិតទៅមើលថា គួរឲ្យស្តាយប៉ុណ្ណា! 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មានតែអ្នកពាក់វ៉ែនតាទេ ដែលយល់អារម្មណ៍ពិបាកៗទាំង ២២ ចំណុចនេះ!

មានតែអ្នកពាក់វ៉ែនតាទេ ដែលយល់អារម្មណ៍ពិបាកៗទាំង ២២ ចំណុចនេះ!

មានតែអ្នកពាក់វ៉ែនតាទេ ដែលយល់អារម្មណ៍ពិបាកៗទាំង ២២ ចំណុចនេះ!

មានតែអ្នកពាក់វ៉ែនតាទេ ដែលយល់អារម្មណ៍ពិបាកៗទាំង ២២ ចំណុចនេះ!

មានតែអ្នកពាក់វ៉ែនតាទេ ដែលយល់អារម្មណ៍ពិបាកៗទាំង ២២ ចំណុចនេះ!