កម្លាំងនគរបាល ចាប់ព្រះសង្ឃគង់នៅវត្តស្វាយតូង និងបក្ខពួក៧នាក់ទៀត ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន

(កំពង់ចាម)៖ កម្លាំងនគរបាលមូលដ្ឋានស្រុកព្រៃឈរ សហការជាមួយស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការបង្ក្រាប មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៧នាក់ និងព្រះសង្ឃមួយអង្គផងដែរ ដែលគង់នៅវត្តស្វាយតូង ស្ថិតនៅឃុំមៀនស្រុកព្រៃឈរ។

កម្លាំងនគរបាល ចាប់ព្រះសង្ឃគង់នៅវត្តស្វាយតូង និងបក្ខពួក៧នាក់ទៀត ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន

លោក សោម រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានឲ្យដឹងថា សម្រាប់ជនសង្ស័យទាំងនេះ មានម្នាក់ឈ្មោះ ចិន សុខជា ជាមេចែកចាយគ្រឿងញៀន នៅស្រុកព្រៃឈរតែម្តង ហើយ២នាក់ទៀតជាក្មេងប្រើប្រាស់គ្រឿងញៀន ដែលបានទិញពីឈ្មោះ ចិន សុខជា ហើយត្រូវបានចាប់ខ្លួននៅស្រុកកំពង់សៀម។

សម្រាប់ជនសង្ស័យទាំង២នាក់នេះ រួមមានទី១ ឈ្មោះ ឡុង  បញ្ញាពេជ្រ អាយុ២០ឆ្នាំនៅភូមិត្រពាំងជ្រៃឃុំក្រឡាស្រុកកំពង់សៀម និងទី២ ឈ្មោះឡុង   សេងហង័ អាយុ ១៧ ឆ្នាំនៅភូមិត្រពាំងជ្រៃឃុំក្រឡា ស្រុកកំពង់សៀម ហើយរឹបអូសវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យ ជាសារធាតុញៀនមួយកញ្ចប់ធំ,លុយ100$ និងទូរសព្ទ័ដៃ1គ្រឿង។

ជាមួយគ្នានេះព្រះសង្ឃមួយអង្គព្រះនាម វ៉ន ស្រស់ ដែលគង់នៅវត្តស្វាយតូង ក៏ត្រូវបានឃាត់ព្រះកាយផងដែរ ក្រោយនគរបាលជំនាញធ្វើតេស្តទឹកនោមទៅ គឺលទ្ធផលបង្ហាញថា វិជ្ជមាន។បើតាមមន្រ្តីនគរបាលរូបនេះ ក្រោយការចាប់ក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនទាំងនេះ កម្លាំងប្រតិបត្តិការបានរកឃើញថ្នាំញៀន ចំនួន៤កញ្ចប់ផងដែរ។

លោក សោម រស់ បានបន្តទៀតថា មុនពេលបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ គឺកម្លាំងនគរបាលបានធ្វើការឃាត់ខ្លួន ជនសង្ស័យជាអនីតិជន២នាក់ រួចក្រោយការសួរនាំទើបឈាន ទៅដល់ការចាប់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀន ឈ្មោះ ចិន សុខជា ដែលស្នាក់នៅជាមួយជីដូន ជាប់របងវត្តស្វាយតូង។

ក្រោយសួរនាំរួចហើយ កម្លាំងប្រតិបត្តិការក្រោមការបញ្ជាផ្ទាល់របស់លោកស្នងការ ដោយសហការជាមួយអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានឈានទៅដល់ការចុះឆែកឆេរ នៅផ្ទះជីដូនរបស់ជនសង្ស័យ រហូតធ្វើឲ្យជននេះបោះថ្នាំចោល មុនរត់គេចខ្លួនតែត្រូវបានចាប់ខ្លួនបានមកវិញផងដែរ។ដោយសារតែក្មេងៗ ដែលប្រើប្រាស់គ្រឿងញៀនទាំងនោះ ស្នាក់នៅក្នុងវត្ត ទើបសមត្ថកិច្ច សម្រេចធ្វើតេស្តរកសារធាតុញៀន ទៅលើព្រះសង្ឃ១០អង្គ តែជាលទ្ធផល មានតែមួយអង្គទេដែលប្រើប្រាស់។

សម្រាប់ព្រះសង្ឃអង្គនេះ កំពុងស្ថិតនៅក្រោមការសួរនាំ នៅមន្ទីរធម្មការ ដើម្បីចាត់ការតាមវិន័យធម៌ ខណ:ដែលជនសង្ស័យទាំង៤នាក់ទៀត កំពុងស្ថិតក្រោមការសួរនាំពីសមត្ថកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមនីតិវិធី។ ជាមួយគ្នានេះ បើតាមលោក សោម រស់ កម្លាំងនគរបាលរបស់លោក ក៏ធ្វើការឃាត់ខ្លួនក្មេងៗ ៤នាក់ផងដែរ ពីបទប្រើប្រាស់គ្រឿងញៀន៕

កម្លាំងនគរបាល ចាប់ព្រះសង្ឃគង់នៅវត្តស្វាយតូង និងបក្ខពួក៧នាក់ទៀត ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន កម្លាំងនគរបាល ចាប់ព្រះសង្ឃគង់នៅវត្តស្វាយតូង និងបក្ខពួក៧នាក់ទៀត ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន កម្លាំងនគរបាល ចាប់ព្រះសង្ឃគង់នៅវត្តស្វាយតូង និងបក្ខពួក៧នាក់ទៀត ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន កម្លាំងនគរបាល ចាប់ព្រះសង្ឃគង់នៅវត្តស្វាយតូង និងបក្ខពួក៧នាក់ទៀត ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន កម្លាំងនគរបាល ចាប់ព្រះសង្ឃគង់នៅវត្តស្វាយតូង និងបក្ខពួក៧នាក់ទៀត ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន កម្លាំងនគរបាល ចាប់ព្រះសង្ឃគង់នៅវត្តស្វាយតូង និងបក្ខពួក៧នាក់ទៀត ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន កម្លាំងនគរបាល ចាប់ព្រះសង្ឃគង់នៅវត្តស្វាយតូង និងបក្ខពួក៧នាក់ទៀត ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន កម្លាំងនគរបាល ចាប់ព្រះសង្ឃគង់នៅវត្តស្វាយតូង និងបក្ខពួក៧នាក់ទៀត ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ប្រភព ៖ freshnewsasia

  • កម្លាំងនគរបាល ចាប់ព្រះសង្ឃគង់នៅវត្តស្វាយតូង និងបក្ខពួក៧នាក់ទៀត ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ជីវិតនិងសង្គម
Tags: