ត្រូវ​គេ​ជេរ​លើ​ Facebook ​ជាង​ ៧​ ម៉ឺន​នាក់ ​ដោយសារ​បង្អួត​ពី​ស្នាដៃ​បរបាញ់​សត្វ​នៅ​បរទេស​

នាង Aryanna Gourdin អាយុ ១២ ឆ្នាំ រស់នៅក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក បានធ្វើដំណើរជាមួយឪពុក ទៅប្រទេស អាហ្វ្រិកខាងត្បូង ក្នុងបំណងបរបាញ់កម្សាន្ត ។

នាងបានបង្ហោះរូបមួយនៅលើ Facebook របស់ខ្លួន ជារូបភាពដែលនាងឈរក្បែរសត្វកវែង និងសេះបង្កង់ ដែលនាងបានបាញ់សម្លាប់ ដោយមានកាំភ្លើងផ្អែកនៅលើសត្វកវែងនោះ ថែមទាំងសរសេរថា “នេះគឺជាសុបិនរបស់ខ្ញុំ ក្នុងការបរបាញ់ដើម្បីឲ្យស្ទាត់ដៃ” ។

ត្រូវ​គេ​ជេរ​លើ​ Facebook ​ជាង​ ៧​ ម៉ឺន​នាក់ ​ដោយសារ​បង្អួត​ពី​ស្នាដៃ​បរបាញ់​សត្វ​នៅ​បរទេស​

ប៉ុន្តែនាងទទួលរងបាបកម្មដ៏ធ្ងន់ធ្ងរមួយ គឺការបញ្ចេញមតិជេរប្រទេចពីមនុស្សរហូតដល់ជាង ៧ ម៉ឺន ៣ ពាន់នាក់ ដែលភាគច្រើនរិះគន់ធ្ងន់ៗ ដោយហៅនាងថាជាមនុស្សអាក្រក់ ហើយអ្នកខ្លះហៅនាងថាជាមនុស្សស្អប់សត្វ ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន នាង Aryanna ការពារខ្លួនឯងថា “នេះគ្រាន់តែជាអ្វីដែលខ្ញុំចូលចិត្ត និងចង់ឲ្យអ្នកដទៃឃើញអំពីអ្វីដែលខ្ញុំបានហាត់រៀន” ។ នាង Aryanna បញ្ជាក់ថា សកម្មភាពបរបាញ់របស់នាងត្រឹមត្រូវ ព្រោះនាងបានបង់ប្រាក់ដ៏ច្រើន ចំពោះការសម្លាប់សត្វ គឺដើម្បីយកប្រាក់នោះទៅផ្ដល់ឲ្យផ្នែកអភិរក្ស ។ ការអះអាងនេះ មានមនុស្សតិចតួចបំផុតដែលយល់ស្រប ។

មនុស្សមួយចំនួនក្នុងប្រទេស អាហ្វ្រិកខាងត្បូង សរសេរបញ្ចេញមតិថា “ចូរនាងត្រឡប់ទៅផ្ទះនាងវិញចុះ យើងមិនស្វាគមន៍នាងឲ្យនៅទីនេះឡើយ” ។ មន្ត្រីអភិរក្សឆ្លើយតបថា “អ្នកអាចសាកល្បងនិយាយបោកប្រាស់អ្នកដទៃនៅបរទេស ដែលមិនបានដឹងច្រើនអំពីប្រទេស អាហ្វ្រិកខាងត្បូង ប៉ុន្តែសូមកុំធ្វើដូច្នេះទៀត គឺកុំនិយាយកុហកមនុស្សនៅ អាហ្វ្រិកខាងត្បូង ពិសេសអ្នកដែលធ្វើការលើគម្រោងអភិរក្ស” ។

មន្ត្រីអភិរក្សនិយាយថា រូបភាពនេះមើលទៅគួរឲ្យសង្វេគណាស់ ។ ក្នុងនាមជាឪពុកម្ដាយ តែងសង្ឃឹមថា កូនៗរបស់ខ្លួនធំឡើងដោយមានចិត្តមេត្តា និងអាណិតអ្នកដទៃ ។ ប៉ុន្តែរូបភាពនេះ ធ្វើឲ្យមហាជនតក់ស្លុត ដោយសម្លាប់សត្វសម្រាប់ការសប្បាយ ហើយមនុស្សទាំងឡាយយល់ថា តើអនាគតរបស់អ្នកចូលចិត្តសម្លាប់ជីវិតគេដូច្នេះ នឹងទៅជាយ៉ាងណា ។

ត្រូវ​គេ​ជេរ​លើ​ Facebook ​ជាង​ ៧​ ម៉ឺន​នាក់ ​ដោយសារ​បង្អួត​ពី​ស្នាដៃ​បរបាញ់​សត្វ​នៅ​បរទេស​

ត្រូវ​គេ​ជេរ​លើ​ Facebook ​ជាង​ ៧​ ម៉ឺន​នាក់ ​ដោយសារ​បង្អួត​ពី​ស្នាដៃ​បរបាញ់​សត្វ​នៅ​បរទេស​
ប្រែសម្រួល៖ kqube
ប្រភព៖ metro

  • ត្រូវ​គេ​ជេរ​លើ​ Facebook ​ជាង​ ៧​ ម៉ឺន​នាក់ ​ដោយសារ​បង្អួត​ពី​ស្នាដៃ​បរបាញ់​សត្វ​នៅ​បរទេស​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ជីវិតនិងសង្គម
Tags: