ឆ្កែ​មួយ​ក្បាល​សុខ​ចិត្ត​ស្លាប់​ខ្លួន​ដើម្បី​ជួយ​ម្ចាស់​

ឆ្កែមួយក្បាលបានសង្គ្រោះកូនស្រីរបស់ម្ចាស់ ដែលទើបមានអាយុ ៨ ខែ ក្នុងពេលដែលភ្លើងឆាបឆេះផ្ទះ ក្នុងទីក្រុង បាល់ទីម័រ (Baltimore) រដ្ឋ ម៉ារីឡែន (Maryland) សហរដ្ឋអាមេរិក កាលពី ៣ ថ្ងៃមុន ។

ឆ្កែឈ្មោះ ប៉ូឡូ (Polo) បានយកខ្លួនរបស់វាទៅឃាំងអណ្ដាតភ្លើង មិនឲ្យរលាកទារក ដោយសុខចិត្តស្លាប់ មិនរត់ចេញពីផ្ទះឡើយ ។ ម្ដាយរបស់ទារក បានចេញពីបន្ទប់ប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលមានភ្លើងឆេះ ។ ក្រោយភ្លើងឆេះ អ្នកជិតខាង ព្យាយាមទម្លាយទ្វារ និងបង្អួចដើម្បីចូលទៅក្នុងផ្ទះ ហើយបានឃើញឆ្កែ កំពុងឈរបាំងទារក មិនឲ្យរលាកភ្លើង ។

នៅពេលបុគ្គលិកពន្លត់អគ្គិភ័យទៅដល់ ប៉ូឡូ បានស្លាប់ ចំណែកទារករលាកភ្លើងជាច្រើនកន្លែង ប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតឡើយ ។ ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយ ធ្វើឲ្យមហាជនមានចិត្តអាណិតអាសូរសត្វឆ្កែក្រៃលែង ។ ភ្នាក់ងារសប្បុរសធម៌ បានរៃអង្គាសរយៈពេល ៣ ថ្ងៃ បានប្រាក់មួយម៉ឺន ៦ ពាន់ដុល្លារ សម្រាប់ការបង់ថ្លៃមន្ទីរពេទ្យ និងស្វែងរកកន្លែងស្នាក់នៅ សម្រាប់ម្ដាយ និងកូនដែលបាត់បង់ទីជម្រក ។
ឆ្កែ​មួយ​ក្បាល​សុខ​ចិត្ត​ស្លាប់​ខ្លួន​ដើម្បី​ជួយ​ម្ចាស់​

ឆ្កែ​មួយ​ក្បាល​សុខ​ចិត្ត​ស្លាប់​ខ្លួន​ដើម្បី​ជួយ​ម្ចាស់​
ប្រែសម្រួល៖ kqube
ប្រភព៖ independent

  • ឆ្កែ​មួយ​ក្បាល​សុខ​ចិត្ត​ស្លាប់​ខ្លួន​ដើម្បី​ជួយ​ម្ចាស់​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ជីវិតនិងសង្គម
Tags: